រដ្ឋបាលលោកTrump បំបែកក្រុមមួយដែលផ្តោតលើការដាក់សម្ពាធរុស្ស៊ី ឱ្យចរចាសន្តិភាពជាមួយអ៊ុយក្រែន

2025/06/18 09:50:00 pm        479

យោងតាមប្រភពមន្ត្រីអាមេរិក ៣រូបបានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានរុះរើក្រុមការងារអន្តរទីភ្នាក់ងារមួយ ដែលបានបង្កើតឡើងជាយុទ្ធសាស្ត្រសម្រាប់ដាក់សម្ពាធលើរុស្ស៊ី ឱ្យពន្លឿនកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។

មន្ត្រីទាំងនេះលើកឡើងថា កិច្ចខិតខំប្រឹងប្រែងសម្ពាធ ដែលបង្កើតឡើងនៅដើមនិទាឃរដូវនេះ បានបាត់បង់កម្លាំងនៅក្នុងខែឧសភា ខណៈស្ថានការណ៍បានបង្ហាញកាន់តែច្បាស់ចំពោះអ្នកចូលរួមថា លោក Trump មិនចាប់អារម្មណ៍ក្នុងការប្រកាន់ជំហរតឹងរ៉ឹងបន្ថែមទៀតចំពោះទីក្រុងមូស្គូទេ។

លោក Trump បានសន្យាក្នុងពេលយុទ្ធនាការថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននៅថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់ខ្លួន ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ លោកមានការខកចិត្តកាន់តែខ្លាំងឡើងដែលការជំរុញរបស់លោកមិនមានលទ្ធផលអ្វីទាល់តែសោះ។ លោកក៏ចាប់ផ្តើមនិយាយថា សហរដ្ឋអាមេរិក អាចនឹងបោះបង់ចោលនូវការខិតខំរបស់ខ្លួនលើការសម្របសម្រួលសន្តិភាពអ៊ុយក្រែន។

មន្ត្រីទាំងនោះបន្តថា ដោយមើលឃើញពីការគំរាមដើរចេញនេះ កិច្ចការរបស់ក្រុមអន្តរទីភ្នាក់ងារហាក់ដូចជាមិនមានភាពចាំបាច់កាន់តែខ្លាំងឡើង។ មន្ត្រីនិយាយថា "ក្រុមនេះបានបាត់បង់កម្លាំងហើយឆ្ពោះទៅរកទីបញ្ចប់របស់ខ្លួន ដោយសារតែអារម្មណ៍លោក Trump មិននៅទីនោះទៀតទេ”។

អវត្តមានរបស់ក្រុមការងារនេះ ទំនងជានឹងធ្វើឱ្យក្ដីបារម្ភរបស់សម្ព័ន្ធមិត្តអឺរ៉ុបកាន់តែស៊ីជម្រៅ ជុំវិញការផ្សះផ្សារបស់លោក Trump នាពេលកន្លងមកចំពោះរុស្ស៊ី និងការស្ទាក់ស្ទើររបស់លោក្នុងការបង្ហាញការគាំទ្រពេញទំហឹងសម្រាប់អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់នៃសម្ព័ន្ធមិត្តណាតូនៅចុងខែនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm