មន្រ្តីឥណ្ឌា កំពុងវិភាគប្រអប់ខ្មៅដើម្បីរកមូលហេតុនៃសោកនាដកម្មធ្លាក់យន្តហោះ Air India

2025/06/18 09:57:27 pm        396

ក្រុមអ្នកស៊ើបអង្កេតនៅឥណ្ឌា កំពុងសិក្សាប្រអប់ខ្មៅនៃយន្តហោះប៊ូអ៊ីងប្រភេទ 787-8 Dreamliner បន្ទាប់ពីបានយកចេញពីបំណែកយន្តហោះ ដើម្បីបញ្ជាក់ពីមូលហេតុនៃសោកនាដកម្មដ៏អាក្រក់កាលពីសប្តាហ៍មុន ដែលបានបណ្តាលឱ្យមនុស្សប្រមាណជាង ២៧០នាក់បានស្លាប់។

ប្រអប់ខ្មៅទាំងនោះនឹងផ្តល់ទិន្នន័យការសន្ទនាក្នុងបន្ទប់កាប៊ីនយន្តហោះ និងទិន្នន័យដែលទាក់ទងនឹងម៉ាស៊ីនរបស់យន្តហោះ រួមទាំងកំណត់ការគ្រប់គ្រង ទៅកាន់អ្នកស៊ើបអង្កេត និងជួយពួកគេក្នុងការកំណត់រកមូលហេតុពិតនៃគ្រោះថ្នាក់។

គួររម្លឹកថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ប្រភេទប៊ូអ៊ីង 787-8 Dreamliner បានធ្លាក់លើអគារស្នាក់នៅមួយកន្លែងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ភ្លាមៗបន្ទាប់ពីហោះចេញពីក្រុង Ahmedabad ភាគខាងលិច។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលរួចជីវិតពី ខណៈមនុស្ស ២៤១នាក់លើយន្តហោះ និងប្រមាណជិត ៣០នាក់នៅលើដី ត្រូវបានសម្លាប់ក្នុងមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតមួយរបស់ឥណ្ឌា ក្នុងពេលជាច្រើនទសវត្សរ៍។

ក្រុមអ្នកជំនាញមកពីការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះឥណ្ឌា កំពុងស៊ើបឧប្បត្តិហេតុនេះ ដោយមានជំនួយពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងក្រុមមន្ត្រីមកពីក្រុមហ៊ុនប៊ូអ៊ីង។ ស្ថាប័ននិយតកម្មអាកាសចរណ៍ឥណ្ឌា និយាយថា យន្តហោះនោះបានប្រកាសសញ្ញាអាសន្នដែលគំរាមកំហែងដល់អាយុជីវិតនៅមុនពេលធ្លាក់។

លោក Amit Singh អតីតអ្នកបើកយន្តហោះ និងជាអ្នកជំនាញខាងអាកាសចរណ៍ បាននិយាយថា ការទាញយកទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្តហោះ ឬហៅថាប្រអប់ខ្មៅនោះ មានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្តុំគ្នាតាមលំដាប់លំដោយនៃព្រឹត្តិការណ៍។ រដ្ឋាភិបាលឥណ្ឌាបានបង្កើតគណៈកម្មការកម្រិតខ្ពស់ដាច់ដោយឡែកមួយដើម្បីពិនិត្យមើលមូលហេតុនាំឱ្យមានការធ្លាក់ ហើយគណៈកម្មាការនេះត្រូវបានរំពឹងថានឹងចេញរបាយការណ៍បឋមក្នុងពេលបីខែបន្ទាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm