សភារបស់ចក្រភពអង់គ្លេស បានបោះឆ្នោតកាលពីថ្ងៃអង្គារ ទី១៧ មិថុនា ដើម្បីដកទោសកម្រិតធ្ងន់ចំពោះការរម្លូតកូននៅក្នុងប្រទេសអង់គ្លេស និងដែនដីវែលស៍ ដើម្បីបញ្ឈប់ការស៊ើបអង្កេតដែលកំពុងកើនឡើងលើស្រ្តីជាច្រើនដោយនគរបាល សម្រាប់ការបញ្ចប់ភាពមានគ័ភ៌ក្រោមច្បាប់ដែលមានមកតាំងពីពាក់កណ្តាលសតវត្សទី១៩។

ការរម្លូតកូនមានលក្ខណៈស្របច្បាប់នៅក្នុងប្រទេសអង់គ្លេស និងដែនដីវេលស៍ អស់រយៈពេលជិត៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវមានរយៈពេលត្រឹមតែ២៤សប្តាហ៍ប៉ុណ្ណោះនិងដោយមានការយល់ព្រមពីវេជ្ជបណ្ឌិត។ ស្ត្រី អាចប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ ប្រសិនបើពួកគេសម្រេចចិត្តបញ្ចប់ភាពមានគ័ភ៌ក្រោយរយៈពេល២៤សប្តាហ៍ក្រោមច្បាប់នៃសម័យវីចតូរៀ ដែលអនុវត្តទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។

នៅប្រទេសអង់គ្លេស ការកាត់ទោសព្រហ្មទណ្ឌចំពោះការបំពានច្បាប់នេះគឺកម្រមានណាស់ ប៉ុន្តែចំនួននៃការកាត់ទោសបានកើនឡើងបន្ទាប់ពីជំងឺរាតត្បាត COVID-19 នៅពេលដែលមានការផ្លាស់ប្តូរច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ថ្នាំរម្លូតកូននៅលំនៅឋាន ដើម្បីបញ្ចប់ភាពមានគ័ភ៌មានរយៈពេល១០សប្តាហ៍។