ប្រទេសកាតាកាលពីថ្ងៃអង្គារ បានប្រកាសនូវវិភាគទានចំនួន ២០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើម បូព៌ា (UNRWA)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខារវាងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍ ដែលជាអង្គភាពរដ្ឋាភិបាល និង UNRWA ដើម្បីផ្តល់ជំនួយប្រចាំឆ្នាំដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១០លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ និង ២០២៦។
នាពេលកន្លងទៅ ប្រទេសកាតា បានផ្តល់វិភាគទានចំនួន ១៨លានដុល្លារ ដល់ទីភ្នាក់ងារនេះ ក្នុងឆ្នាំ ២០២៣ និង ២០២៤។
លើសពីនេះទៀត ទឹកប្រាក់ចំនួន ២០លានដុល្លារ ត្រូវបានផ្តល់ឲ្យក្នុងឆ្នាំ ២០២៤ ដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់អង្គការ UNRWA ស្របពេលមានការធ្លាក់ចុះនៃមូលនិធិអន្តរជាតិសម្រាប់ប្រតិបត្តិការរបស់ខ្លួន។
