ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិកសង្គ្រោះបន្ទាន់ បានរកឃើញសាកសពជនជាតិប៉ាគីស្ថានចំនួន ១៦នាក់ បន្ទាប់ពីទូកមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ដោយមានមនុស្ស ១០នាក់ ផ្សេងទៀត ត្រូវបានគេជឿថា កំពុងបាត់ខ្លួន។
យោងតាមអាជ្ញាធរ បានឲ្យដឹងថា មនុស្សចំនួន ៣៧នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ។
ក្រសួងបានរាយការណ៍ពីគ្រោះថ្នាក់នេះ ជាលើកដំបូងកាលពីថ្ងៃចន្ទ ដោយបានបញ្ជាក់ថា ជនជាតិប៉ាគីស្ថានចំនួន ៦៣នាក់ បាននៅលើទូកនោះ ហើយ ១០នាក់ ផ្សេងទៀត នៅបាត់ខ្លួន។ នេះបើយោងតាមរបាយការណ៍ដែលមិនបានបញ្ជាក់។

អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រហូតមកដល់ពេលនេះ សាកសពចំនួន ១៦នាក់ ត្រូវបានគេរកឃើញហើយ ហើយសញ្ជាតិប៉ាគីស្ថានរបស់ពួកគេ ត្រូវបានបង្កើតឡើង ដោយផ្អែកលើលិខិតឆ្លងដែនរបស់ពួកគេ»។
«មានអ្នកនៅរស់រានមានជីវិតចំនួន ៣៧នាក់ ក្នុងនោះមានម្នាក់ នៅក្នុងមន្ទីរពេទ្យ និង ៣៣នាក់ នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល»។
ក្រុមមួយមកពីស្ថានទូតប៉ាគីស្ថាន នៅក្រុងទ្រីប៉ូលី បានធ្វើទស្សនកិច្ចនៅទីក្រុងឆ្នេរសមុទ្រ Zawiya ដើម្បីជួបជាមួយមន្ត្រីក្នុងតំបន់ និងអ្នកដែលមកពីមន្ទីរពេទ្យ Zawiya។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ស្ថានទូតនៅក្រុងទ្រីប៉ូលី កំពុងស្ថិតក្នុងដំណើរការប្រមូលព័ត៌មានបន្ថែម និងរក្សាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន»។
