
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុនិងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងសប្បុរសជន និងក្រុមការងារមួយចំនួន បានអញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងទៀត ជូនទុរគតជនចាស់ជរាគ្មានទីពឹង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឳពុកអ្នកម្តាយរបស់លោកដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
- ផ្ទះលេខ ២៨៦ ប្រគល់ជូន អ៊ុស្រី ចយពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ប៉ែន វិវឌ្ឍន៍វិទ្យា និងលោកជំទាវ ណៃ រតនី តាមរយៈកម្មវិធីផ្ទះទេវតា។
- ផ្ទះលេខ២៨៧ ប្រគល់ជូនលោកតា អ៊ំ អៀង អាយុ៧៤ឆ្នាំ រស់នៅភូមិត្រាញ់វែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោកជំទាវ ផាត គីមហេង និងក្រុមគ្រួសារ តាមរយៈកម្មវិធីផ្ទះទេវតា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។
ជាមួយនេះលោកជំទាវ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងស្វាមីផ្ទាល់ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៤៧នាក់ បុគ្គលិកចំនួន ១៦នាក់។
អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
១-អង្ករ៦បេ
២-ត្រីខ ២០យួរ
៣-ទឹកដោះគោខាប់ ២កេស
៤-ត្រីងៀត ៥គីឡូ
៥-សាច់ក្រក ៥គីឡូ
៦-សាច់ជ្រូកផាត់ ៥គីឡូ
៧-ប៊ីចេង ៥គីឡូ
៨-ទឹកត្រី ៨យួរ
៩-ទឹកស៊ីអ៊ីវ ៨យួរ
១០-ម៉ាស ១០ប្រអប់ មាន ៥០០ម៉ាស
១១-ថ្នាំវីតាមីនសេ ៦៣ទីប
១២-ថ្នាំពេទ្យ ៧២ប្រអប់
១៣-សាប៊ូ ៦៣ដុំ
១៤-មី ៨កេសធំ
១៥-ច្រាស និងថ្នាំដុសធ្មេញ៦៣ឈុត
១៦-កាបូបសិក្សា៤៧កាបូប
១៧-ថវិកា ២លានរៀល។
កម្មវិធីចុងក្រោយ លោកជំទាវក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ផងដែរ។
លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ ១តោន
០២-ត្រីខ ចំនួន ១កេស មាន ១០យួរ
០៣-មីចំនួន៥កេសធំ ស្មើ ៣០កេសតូច
០៤- ត្រីងៀតចំនួន ១០គីឡូ
០៥- សាច់ក្រកចំនួន ១០គីឡូ
០៦- សាច់ក្រកចំនួន ១០គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន ២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន ១បេ
១១- អំបិលចំនួន ១បេ
១២- ប៊ីចេងចំនួន ១បេ
១៣- ទឹកត្រីចំនួន ៥យួរ
១៤- ទឹកស៊ីអ៊ីវចំនួន ៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន ៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន ១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន ១០ដប
២៣ - ថវិកា ចំនួន ២លានរៀល៕








