មេដឹកនាំចិន អំពាវនាវឲ្យលើកកម្ពស់ស្មារតីចិន-អាស៊ីកណ្តាល ដើម្បីមានកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់

2025/06/18 11:04:51 pm        106

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យលើកកម្ពស់ស្មារតីចិន-អាស៊ីកណ្តាល ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ នៅក្នុងតំបន់ ដោយការលើកឡើងនេះមាននៅក្នុងសុន្ទរកថាគន្លឹះរបស់លោក នៅឯកិច្ចប្រជុំកំពូលអាស៊ីកណ្តាលលើកទី២ ក្នុងរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃអង្គារ (ទី១៧ ខែមិថុនា)។

កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅវិមានឯករាជ្យ ក្នុងទីក្រុង Astana ក្រោមអធិបតីភាពប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev (ខាស៊ីម ចូម៉ាត តូខាយ៉ីវ) ហើយមានការចូលរួមពីលោកប្រធានាធិបតី ស៊ី ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន (លោក Sadyr Japarov) ប្រធានាធិបតីតាហ្ស៊ីគីស្ថាន (លោក Emomali Rahmon) ប្រធានាធិបតីតួកម៉េនីស្ថាន (លោក Serdar Berdimuhamedov) និងប្រធានាធិបតីអ៊ូសបេគីស្ថាន (លោក Shavkat Mirziyoyev)។

អំឡុងកិច្ចប្រជុំនោះ ប្រមុខរដ្ឋទាំងអស់បានព្រមព្រៀងគាំទ្រលើកកម្ពស់ស្មារតីចិន-អាស៊ីកណ្តាល លើកស្ទួយភាពជាអ្នកជិតខាងល្អ និងមិត្តភាពជានិរន្តរ៍ ហើយរួមគ្នាធ្វើឲ្យប្រសើរឡើងនូវសមិទ្ធិផលនានាជាបន្តបន្ទាប់ ដើម្បីកសាងសហគមន៍ចិន-អាស៊ីកណ្តាលដែលមានអនាគតរួមគ្នា។

អំឡុងពេលថ្លែងសុន្ទរកថាគន្លឹះ នៅឯកិច្ចប្រជុំនោះ លោក ស៊ី បានបញ្ជាក់ថា ការកសាងកិច្ចប្រឹងប្រែងរួមគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាល បានបង្កើតនូវស្មារតីចិន-អាស៊ីកណ្តាលនៃ «ការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការជួយគ្នាទៅវិញទៅមក ដើម្បីបន្តជំរុញកិច្ចប្រឹងប្រែងរួមគ្នា ចំពោះការធ្វើទំនើបកម្ម តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ដោយលោកបានកត់សម្គាល់ថា ស្មារតីនេះដើរតួជាគោលការណ៍ណែនាំដ៏សំខាន់ ដើម្បីបន្តឆ្ពោះទៅការមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ពីមួយជំនាន់ ទៅមួយជំនាន់។

នៅចុងបញ្ចប់នៃសុន្ទរកថា លោក ស៊ី បានសង្កត់ធ្ងន់ថា មិនថាពិភពលោកនេះប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងបន្តធ្វើការជាមួយប្រទេសដទៃទៀត ហើយនឹងបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយអាស៊ីកណ្តាល ដើម្បីរីកចម្រើនជាមួយគ្នា និងចែករំលែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm