នៅថ្ងៃពុធនេះ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ WANA បានបញ្ចេញវីដេអូដែលពួកគេនិយាយថា គឺជាមីស៊ីលបាញ់ចេញដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាម សំដៅលើប្រទេសអ៊ីស្រាអែល ។
ទីភ្នាក់ងារ WANA រាយការណ៍ថា ទីតាំង ឬកាលបរិច្ឆេតច្បាស់លាស់ ពុំត្រូវបានផ្តល់ជូននោះទេសម្រាប់វីដេអូនេះដែលឃើញមីស៊ីលហោះឡើងលើអាកាស ។
អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមច្រកអាកាសរបស់ខ្លួនជាមួយនឹងការវាយប្រហារទ្រង់ទ្រាយធំបំផុតពុំធ្លាប់មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពួកគេនិយាយថា ពួកគេធ្វើការសន្និដ្ឋានថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ ជិតអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។

អ៊ីរ៉ង់ច្រានចោលការស្វែងរកអាវុធនុយក្លេអ៊ែរ ហើយនិងបញ្ជាក់ថា ពួកគេមានសិទ្ធិក្នុងការទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។
ភាពមិនប្រាកដប្រជា បានធ្វើឲ្យតំបន់ និងប្រជាជននៅទីក្រុងតេអេរ៉ង់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល ក្នុងថ្ងៃទី៦នេះ សំដៅទៅលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
អ៊ីស្រាអែល បាននិយាយទទួលស្គាល់ចំពោះការវាយប្រហារនៅព្រឹកថ្ងៃពុធនេះលើក្រុងតេអេរ៉ង់ ដោយពួកគេនិយាយថា យន្តហោះចម្បាំងជាង ៥០គ្រឿង បានចូលរួមការវាយប្រហារតាមច្រកអាកាស ៕
