អូស្ត្រាលីនឹងចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយ EU

2025/06/19 12:13:37 am        42

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ បានប្រាប់ថា ប្រទេសរបស់លោក នឹងចាប់ផ្តើមការចរចាលើភាពជាដៃគូសន្តិសុខ និងការពារជាតិជាមួយសហភាពអឺរ៉ុប (EU) ហើយក៏សង្ឃឹមផងដែរ ពីការមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម «សំខាន់ៗជានិមិត្តរូប»។

លោក Albanese បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សហកម្មឈានមុខគេទាំង៧ (G7) ជាទីដែលឥស្សរជនទាំងអស់ បានពិភាក្សាអំពីសំណើរបស់ EU សម្រាប់ភាពជាដៃគូការពារជាតិ ដែលមន្ត្រីអូស្ត្រាលី បានពន្យល់ថា មិនមានកាតព្វកិច្ចដាក់ពង្រាយយោធា។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Kananaskis ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំ G7 លោក Albanese បានប្រាប់ថា៖ «យើងមើលឃើញថា នេះជាក្របខ័ណ្ឌដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរបស់យើង នៅក្នុងវិស័យនានា ដូចជាឧស្សាហកម្មការពារជាតិ អ៊ីនធឺណិត និងការប្រឆាំងភេរវកម្ម»។

លោក Albanese បានបញ្ជាក់ថា រដ្ឋមន្ត្រីមកពីភាគីទាំង២ នឹងដំណើរការកិច្ចចរចា នៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយបន្ថែមថា លោករំពឹងថា ការពិភាក្សានឹងត្រូវបានបញ្ចប់ «យ៉ាងរហ័ស»។

ក្រោយមក លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាពជាដៃគូនេះអាចឃើញឱកាសនៃលទ្ធកម្មការពារជាតិរួមគ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្ម ហើយបានបង្ហាញពី «ទំនាក់ទំនងយ៉ាងជ្រាលជ្រៅនៃសន្តិសុខរបស់អឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm