យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារចូលទៅជ្រៅនៅប្រទេសអ៊ីរ៉ង់ ដោយមានគោលដៅលើសមត្ថភាពនុយក្លេអ៊ែរ និងទីបញ្ជាការរបស់ពួកគេ ។
អ៊ីស្រាអែលត្រូវបានគេមានជំនឿថា គឺជាប្រទេសតែមួយគត់នៅតំបន់មជ្ឈិមបូព៌ាដែលមានអាវុធនុយក្លេអ៊ែរ ។ អ៊ីស្រាអែល ពុំបានច្រានចោល ឬបញ្ជាក់ថា ពួកគេមាន ឬមិនមាននោះទេ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើការសង្កត់ធ្ងន់ថា លោកនឹងមិនថយក្រោយនោះទេ រហូតដល់ការអភិវឌ្ឍនុយក្លេអ៊ែរអ៊ីរ៉ង់អស់សមត្ថភាព ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល អាចនឹងបញ្ចប់ បើសិនជាអ៊ីរ៉ង់យល់ព្រមទប់ស្កាត់យ៉ាងតឹងរឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ។
ខណៈពេលនោះដែរ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានថ្លែងប្រាប់នាយករដ្ឋមន្រ្តីកាតាគឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ បានបង្ហាញថា រដ្ឋបាលរបស់លោក Benjamin Netanyahu បង្កការគំរាមកំហែងខ្លាំងបំផុតដល់សន្តិសុខនៅតំបន់មជ្ឈិមបូព៌ា ៕

