មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់ និង ៤នាក់ផ្សេងទៀត បាត់ខ្លួន នៅទីក្រុងភាគខាងលិច Botad ប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយទឹកជំនន់ ពេលដែលចរន្តទឹកហូរខ្លាំងនាំយកទៅរថយន្តមួយគ្រឿងដែលមានផ្ទុកមនុស្ស ៩នាក់ ។

ក្រុមជួយសង្រ្គោះ បានស្រង់សាកសពអ្នកស្លាប់ចេញពីទន្លេនៅថ្ងៃពុធនេះ ហើយស្របពេលដែលមនុស្សប្រុស ២នាក់ រស់រានពីគ្រោះមហន្តរាយស្លាប់មនុស្សនេះ ប្រតិបត្តិការរុករកនៅតែបន្ត ដើម្បីសង្រ្គោះជនរងគ្រោះផ្សេងទៀត ។
គួរឲ្យដឹងថា ឥណ្ឌាពឹងផ្អែកខ្លាំងលើភ្លៀងធ្លាក់ ដើម្បីគាំទ្រការរស់នៅរបស់ប្រជាពលរដ្ឋពួកគេ ក្នុងនោះពលរដ្ឋយ៉ាងច្រើន រស់រានអាស្រ័យនឹងការធ្វើកសិកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ហួសប្រមាណបណ្តាលឲ្យមានការជន់លិច និងទឹកជំនន់ធ្ងន់ធ្ងរផងដែរ ជាពិសេសនៅតាមតំបន់ដែលមានប្រព័ន្ធលូបង្ហូរទឹកអន់ ៕

