អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីរ៉ង់ លោក Ehsan Khandouzi បាននិយាយថា នាវាដឹកប្រេង និងទំនិញ LNG គួរតែឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានការអនុញ្ញាតពីអ៊ីរ៉ង់ ហើយគោលនយោបាយនេះ គួរតែត្រូវបានអនុវត្ត «នៅថ្ងៃស្អែក សម្រាប់រយៈពេលមួយរយថ្ងៃ» ។

ពុំមិនច្បាស់ភ្លាមៗទេថាតើលោក Khandouzi កំពុងលើកឡើងពីសម្រេចចិត្តរបស់ក្រសួងនេះ ឬចែករំលែកគំនិតផ្ទាល់ខ្លួនរបស់លោក។
លោក Khandouzi បានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា៖«គោលនយោបាយនេះ គឺមានភាពច្បាស់លាស់ ប្រសិនបើត្រូវបានអនុវត្តទាន់ពេលវេលា។ ការពន្យារពេលណាមួយ ក្នុងការអនុវត្តគោលនយោបាយនេះ មានន័យថា ការអូសបន្លាយសង្រ្គាមនៅក្នុងប្រទេសនេះ»។
ក្រសួងប្រេងអ៊ីរ៉ង់ និងក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
