កម្ពុជាមានអតិរេកផលិតកម្មកសិកម្មស្ទើរតែគ្រប់មុខ បានកំពុងគំាទ្រទីផ្សារក្នុងស្រុកនិងនាំចេញ

2025/06/19 01:12:24 am        145

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ទាក់ទិនផលិតកម្មក្នុងវិស័យកសិកម្មនេះ បច្ចុប្បន្នកម្ពុជាមាន អតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក បាននិងកំពុងហៀរទៅកាន់ ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។

 ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV ស្តីពីផលិតកម្មនៅក្នុង វិស័យកសិកម្ម នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន និងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវគោលដៅអាទិភាព ដោយផ្តោតលើរលើកកម្ពស់ផលិតកម្ម កសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលនានា។

ឯកឧត្តម លើកឡើងឱ្យដឹងថា ជុំវិញផលិតកម្មនៅក្នុងវិស័យកសិកម្ម ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានអតិរេកនៅក្នុង ផលិតកម្មវិស័យកសិកម្មស្ទើគ្រប់មុខទាំងអស់ លើកលែងតែបន្លែប៉ុណ្ណោះ ដែលកម្ពុជាបានបន្តនាំចូល។ ជុំវិញបន្លែនេះដែរ បច្ចុប្បន្ន ក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្តដល់កសិករបង្កើនក្នុងការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ, ក្រៅពីបន្លែនេះ ទំនិញនៃ កសិផលទូទៅ កម្ពុជាបានផលិតលើសទីផ្សារក្នុងស្រុក និងបានជំរុញដល់ការនាំចេញផងដែរដូចជា៖ ការនាំចេញស្រូវ-អង្ករ ដំឡូងមី ពោត ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ផ្លែមៀនស្រស់ និងគ្រាប់ស្វាយចន្ទីជាដើម។ ចំណែកផលិតកម្មសត្វ កម្ពុជាបាននិង កំពុងផ្គត់ផ្កង់បានគ្រប់គ្រាន់ សម្រាប់តម្រូវការទីផ្សារក្នុងស្រុកផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងផងដែរថា ទាក់ទងវិស័យកសិកម្មនេះ, រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ជាច្រើន ជាក់ស្តែងនៅក្នុងវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបាន យុទ្ធសាស្រ្តថ្មីៗ និងបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ទៅហានីភ័យ ក្នុងនោះវិស័យឯកជនក៏មានការចូលយ៉ាងផុលផុស ផងដែរ ជាក់ស្តែងមកដល់ពេលនេះ វិស័យកសិកកម្មកំពុងក្លាយជាវិស័យសក្តានុពលនៅក្នុងសេដ្ឋកិច្ច។ បញ្ហានេះ, ប្រសិនរាជរដ្ឋា ភិបាល ជំរុញបង្កើនបន្ថែមទៀត ជាពិសេសនៅលើផលិតកម្មកែច្នៃ, ដោយធ្វើឱ្យកម្ពុជាក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក វានឹងជួយគាំទ្រកាន់ តែខ្លាំង ដល់កំណើននៃការនាំចេញបន្ថែម។

សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្ម, នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យកសិកម្មនឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៥ ដោយសារការកើនឡើងល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការបន្តងើបឡើងដោយសន្សឹមៗ នៃអនុវិស័យនេសាទ ក្នុងនោះអនុវិស័យដំណាំ ត្រូវបានរំពឹងថា នូវរក្សាកំណើនល្អ ដោយសារការបន្តកើនឡើងនៃការវិនិយោគទាំងក្នុង និងក្រៅស្រុក លើកការកែច្នៃផលិតផលកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជររដ្ឋាភិបាល៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm