អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា ការគំរាមកំហែងនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា មិនមែនជាសម្មតិកម្មទេ ប៉ុន្តែមានវិមាត្រជាក់ស្តែង និងពិតប្រាកដ ដែលបង្កគ្រោះថ្នាក់ដល់ទាំងតំបន់ និងពិភពលោក។

អ្នកការទូតរូបនេះ បាននិយាយតាមវិទ្យុ Sputnik ថា៖«អ្វីៗទាំងអស់នេះ មិនត្រឹមតែនាំឲ្យមានការកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងដោយផ្ទាល់ដល់តំបន់ និងពិភពលោក ពីព្រោះការវាយប្រហារ កំពុងត្រូវបានធ្វើឡើងទៅលើទីតាំងបរមាណូ ឬនុយក្លេអ៊ែរដោយសន្តិវិធី»។ «ការគំរាមកំហែងនុយក្លេអ៊ែរ មានវិមាត្រជាក់ស្តែង មិនមែនជាការសន្មតទេ»។
អ្នកស្រីបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ «មាន មាន និងនឹងមានសិទ្ធិ» ក្នុងប្រើប្រាស់រោងចក្រអាវុធនុយក្លេអ៊ែរដោយសន្តិវិធី ដែលឥឡូវកំពុងរងការវាយប្រហារ។
អ៊ីស្រាអែល បានបើកប្រតិបត្តិការតោងើប កាលពិយប់ថ្ងៃទី ១៣ ខែមិថុនា ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សាធារណរដ្ឋឥស្លាមនេះ បានសងសឹក មិនដល់មួយថ្ងៃក្រោយមក។ នៅប៉ុន្មានថ្ងៃបន្ទាប់ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាម្តងទៀត។ ភាគីទាំងពីរ បានរាយការណ៍ពីការស្លាប់ និងរបួស ដោយទទួលស្គាល់ថា សម្ភារៈចំនួននៅលើទឹកដីរបស់ពួកគេ ត្រូវបានរងការវាយប្រហារ ប៉ុន្តែបានបញ្ជាក់ថា ការខូចខាត មានកម្រិត។
