នៅថ្ងៃពុធនេះ សម្តេចប៉ាប Leo បានអំពាវនាវឲ្យមានសន្តិភាព ដោយទ្រង់មានព្រះបន្ទូលថា ចំណង់អាវុធដ៏មានឥទ្ធិពល និងទំនើប ត្រូវតែបដិសេធន៍ចោល ពីព្រោះថាយើងមិនស៊ាំនឹងសង្រ្គាមនោះទេ ។
ទ្រង់មានបន្ទូលថា បេះដូងសាសនាចក្របានរហែកដោយសារការស្រែកយំពីកន្លែងមានសង្រ្គាម ជាពិសេសនៅអ៊ុយក្រែន អ៊ីរ៉ង់ អ៊ីស្រាអែល និងហ្កាហ្សា ។

អំឡុងពេលបង្ហាញវត្តមានប្រចាំសប្តាហ៍នៅឯវិមានវ៉ាទីកង់ សម្តេចប៉ាប មានបន្ទូលថា ការប្រើប្រាស់អាវុធវិទ្យាសាស្រ្តនៅក្នុងសង្រ្គាមសម័យទំនើបបង្កឲ្យមានភាពព្រៃផ្សៃកាន់តែសាហាវជាងកាលពីមុន ។
សម្តេចប៉ាប Leoមានព្រះបន្ទូលទៀតថា តាងនាមឲ្យសេចក្តីថ្លៃថ្នូររបស់មនុស្ស និងច្បាប់អន្តរជាតិ ព្រះអង្គសូមមានបន្ទូលម្តងទៀតដល់អ្នកទទួលខុសត្រូវនូវអ្វីដែលសម្តេចប៉ាប Francis ធ្លាប់មានបន្ទូលថា “សង្រ្គាមតែងតែបរាជ័យ” ៕
