កីឡា​កា​រ៉ា​តេ​ស​ម្រេច​ជោគជ័យ ២ ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​កា​ហ្សា​ក់​ស្ថាន​

2021/12/27 09:53:07 am        113

​កា​រ៉ា​តេ​៖ ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​កម្ពុជាបាន​ត្រឡប់​មកដល់​មាតុភូមិ​វិញ ក្រោយ​បញ្ចប់​ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៧ ឆ្នាំ​២០២១ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថានកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​បេសកកម្ម​នេះបានទទួល​ជោគជ័យ​សំខាន់ៗ ២ ទី​១-​ការដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ី ២​គ្រឿង​លើកដំបូង និង​ទី​២-​អាជ្ញាកណ្ដាល​កម្ពុជា ៥​រូបបាន​ប្រឡង​ជាប់​អាជ្ញាកណ្ដាល​កីឡា​កា​រ៉ា​តេ​អន្ដរជាតិ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ទទួលបាន​ពី​ការប្រកួត​ជើងឯក​អាស៊ី​នេះ ដោយ​លោក​ថា ជោគជ័យ​នេះផ្ដើមចេញពី​ការបោះ​ទុក​វិនិយោគ​ជួល​គ្រូ​បរទេស​កម្រិត​ខ្ពស់ ​មក​បង្ហា​ត់របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ។ ចំពោះ​ការប្រឡង​ជាប់​អាជ្ញាកណ្ដាល​អន្ដរជាតិ​វិញ ក៏​ជាស​ញ្ញាណ​មួយ​ដ៏​ល្អក្នុង​យុទ្ធសាស្ដ្រ​រួមនៃ​ភាព​រីកចម្រើន ​របស់​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ផងដែរ។​ ​តាមរយៈ​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធបាន​ប្ដេជ្ញា​នឹង​ខិតខំ​ថែរក្សា និង​ពង្រឹង​បន្ថែម​នូវ​ការអភិវឌ្ឍ ទាំង​ធនធាន​កីឡាករ​-​កីឡាការិនីក៏ដូចជា​អាជ្ញាកណ្ដាល ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅរក​ភាពជោគជ័យនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៧ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថានបានធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែធ្នូ​កន្លងទៅ ​ដោយមាន​អត្ត​ព​លិ​ក ៤៥​ប្រទេស​ចូលរួម ក្នុងនោះ​ក្រៅពី​ប្រតិភូ និង​អាជ្ញាកណ្ដាល កម្ពុជា​ក៏បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ១៥​នាក់​ចូលរួម​ដែរ។ ជា​លទ្ធផល​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ ២​គ្រឿងដោយ​កីឡាការិនី លឹម សុខ​វិច្ឆិកា លើ​វិញ្ញាសា​យុវនារី​ទម្ងន់​ក្រោម ៥៩​គីឡូក្រាម និង​កីឡាការិនី ឆន ស្រី​ភា លើ​វិញ្ញាសា U21 ទម្ងន់​ក្រោម ៥៥​គីឡូក្រាម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am