មនុស្សរាប់ពាន់នាក់ភៀសចេញពីក្រុងតេអេរ៉ង់ ខណៈប្រភពប្រាប់ថា លោក Trump បញ្ចូលជម្រើសចូលរួមវាយប្រហារជាមួយអ៊ីស្រាអែល

2025/06/19 01:34:28 am        92

មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ នៅថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ថា ពួកគេគួរតែចាកចេញពីរដ្ឋធានីនេះ ខណៈដែលប្រភពមួយ បានបង្ហើបថា លោក Trump កំពុងពិចារណាជម្រើសនានា ដែលរួមមានទាំងការចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីដោយមីស៊ីលតគ្នាទៅវិញទៅមក បន្ទាប់ពីលោក Trump អំពាវនាវឲ្យទីក្រុងតេអេរ៉ង់ព្រម «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ!»។ អ៊ីស្រាអែលបានប្រាប់អ្នកស្រុក នៅតំបន់ភាគនិរតីនៃទីក្រុងតេអេរ៉ង់ឲ្យជម្លៀសចេញ ពីព្រោះកម្លាំងទ័ពអាកាសរបស់ខ្លួន អាចវាយប្រហារទីតាំងយោធាអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា មានការធ្វើចរាចរណ៍យ៉ាងមមាញឹកលើផ្លូវដែលចេញពីរដ្ឋធានីឆ្ពោះទៅខេត្តភាគខាងជើង។

អាជ្ញាធរបានដាក់កម្រិតលើចំនួនប្រេងឥន្ធនៈដែលអាចទិញបាន។ រដ្ឋមន្ត្រីប្រេង លោក Mohsen Paknejad បានប្រាប់ទូរទស្សន៍រដ្ឋថា ការដាក់កំហិត គឺធ្វើឡើងដើម្បីការពារកង្វះខាត ប៉ុន្តែនឹងមិនមានបញ្ហា ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សាធារណជននោះទេ។

នៅអ៊ីស្រាអែល ការផ្ទុះត្រូវបានឮនៅទីក្រុង Tel Aviv។ ហើយយោធាបានប្រាប់ថា មីស៊ីល ២គ្រាប់របស់អ៊ីរ៉ង់ ត្រូវបានបាញ់សំដៅទៅកាន់ដែនដីអ៊ីស្រាអែល នាព្រឹកព្រលឹមថ្ងៃពុធ។

ការរំពឹងទុកដែលសហរដ្ឋអាមេរិកអាចចូលរួមក្នុងសង្គ្រាមនេះ បានធ្វើឲ្យទីផ្សារអន្តរជាតិច្របូកច្របល់។ អ៊ីស្រាអែលលើកឡើងថា គោលបំណងសំខាន់របស់ខ្លួន គឺបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែរោងចក្រចម្រាញ់នុយក្លេអែររបស់អ៊ីរ៉ង់ នៅ Fordow ត្រូវបានសាងសង់កប់យ៉ាងជ្រៅនៅក្រោមភ្នំ ដែលមានតែគ្រាប់បែកដ៏ធំរបស់អាមេរិកប៉ុណ្ណោះ ទើបអាចវាយប្រហារវាបាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm