យន្តហោះដឹកអ្នកជម្លៀសខ្លួនប៊ុលហ្គារីចេញពីអ៊ីស្រាអែល បានចុះចតនៅអាកាសយានដ្ឋានក្រុង Sofia

2025/06/19 02:21:41 am        52

ជើងហោះហើរដឹកអ្នកជម្លៀសខ្លួនចេញពីអ៊ីស្រាអែល បានធ្វើដំណើរមកដល់ទីក្រុង Sofia ប្រទេសប៊ុលហ្គារីនៅថ្ងៃពុធនេះ ធ្វើឲ្យប្រទេសនៅតំបន់បាល់កង់មួយនេះ ស្ថិតក្នុងចំណោមប្រទេសដំបូងគេ នាំពលរដ្ឋជម្លៀសខ្លួនចេញពីជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រឡប់មកផ្ទះវិញ ។

រដ្ឋមន្រ្តីការបរទេសប៊ុលហ្គារីលោក Georg Georgiev បានស្វាគមន៍អ្នកជម្លៀសខ្លួន ១៤៨នាក់ពីអ៊ីស្រាអែលនៅអាកាសយានដ្ឋានក្រុង Sofia ។ ក្រុមអ្នកជម្លៀសខ្លួននេះ រួមមានពលរដ្ឋប៊ុលហ្គារី ៨៩នាក់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀត ដូចជាប្រទេសរ៉ូម៉ានី ស្លូវេនី សហរដ្ឋអាមេរិក បែលហ្ស៊ិក អាល់បានី និងកូសូវ៉ូ ។

នៅក្នុងចំណោមអ្នកជម្លៀសខ្លួនគឺជានាង Lena Asenova ដែលបានវិស្សមកាលនៅប្រទេសអ៊ីស្រាអែលជាមួយគ្រួសាររបស់នាង ។

នាង Asenova និយាយពីពេលដែលការជម្លៀសខ្លួនរបស់ពួកគេត្រូវបានបង្អាក់ដោយសារជម្លោះថា ភ្លាមៗនោះ ការប្រកាសអាសន្នបានចាប់ផ្តើម ហើយភាពតានតឹងក៏បានកើតមានផងដែរ ។

លោក Georgiev បានលើកឡើងផងដែរពីស្ថានភាពនៅប្រទេសអ៊ីរ៉ង់ ដោយលោកកត់សំគាល់ថា ជនជាតិប៊ុលហ្គារីប៉ុន្មាននាក់ដែរនៅទីនោះ បានស្នើសុំការជម្លៀសខ្លួនមកទល់នឹងពេលនេះ ហើយរឿងរ៉ាវលម្អិតនឹងត្រូវចែករំលែជាមួយនឹងការប្រកាសអាសន្ន ដោយសារក្តីបារម្ភសន្តិសុខនៅទីក្រុងតេអេរ៉ង់ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm