កម្ពុជាគ្រោងរៀបចំវេទិការពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដើម្បីជំរុញការនាំចេញផលិតផលជាតិ

2025/06/19 02:41:27 am        176

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ គ្រោងនឹងរៀបចំ “វេទិការពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២” ដើម្បីបង្កើនការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងពិធីបើកសន្និសីទសារព័ត៍មានស្តីពី វេទិការពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនានេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា វេទិការ និងពិព័រណ៍អនឡាញនេះ នឹងរៀបចំឡើងនៅតំបន់កោះពេជ្រ មានគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថលក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។

លោកជំទាវ បានលើកឡើងបន្តថា វេទិការពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញនេះ ជាព្រឹត្តិការណ៍សំខាន់មួយក្នុងឆ្នាំ២០២៥ ក្រោមការដឹកនាំរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីការទទួលបានជោគជ័យក្នុងការរៀបចំវេទិការនេះ កាលពីឆ្នាំ២០២៤ ដែលជាវេទិការអម ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។ លោកជំទាវបន្ថែមថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ថ្លែងក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជម្រុញឱ្យមានការបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ ផលិតផលខ្មែរ។

លោកជំទាវរដ្ឋលេខាធិកា បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅចំបងៗ រួមមាន៖ ការបង្កើនការចូលរួមកាន់តែច្រើនក្នុងការធ្វើ ពាណិជ្ជកម្មឌីជីថល, ទទួលបាននូវការផ្ដល់យោបល់ជាគោលនយោបាយល្អៗពី កម្មវិធីជជែកដេញដោលយុវជន, ជំរុញការធ្វើប្រតិបត្តិការ «ទិញផលិតផលខ្មែរ តាមអនឡាញ» កាន់តែច្រើនតាមរយៈ CambodiaTrade.com និង ecommerce marketplace ផ្សេងទៀត, ការចាប់ដៃគូរវាងផ្នែកដឹកជញ្ជូន និងភ្នាក់ងារទូទាត់កាន់តែច្រើនឡើង។​

វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដែលមានទ្រុងទ្រាយធំនេះ គឺការផ្តួចផ្តើមដោយមានចក្ខុវិស័យមោះមុត និងវែងឆ្ងាយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានបញ្ចូលកម្មវិធីសំខាន់ដូចជា៖ ១. ការរៀបចំស្តង់តាំងបង្ហាញផលិតផល សេវាកម្មឌីជីថល E-commerce, Marketplace, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងអាជីវកម្មអនឡាញ ចំនួន៥០ស្តង់, ២. ការថ្លែងសុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សារបស់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកជំនាញ លើផ្នែកបញ្ញាសប្បនិម្មិត និងពាណិជ្ជកម្មឌីជីថល ក្នុងវេទិការពាណិជ្ជកម្មឌីជីថល។ ៣. ផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងកម្មវីធីជជែកដេញដោល (Youth Dabate), ៤. ការផ្សាយផ្ទាល់ ដើម្បីជំរុញ យុទ្ធនាការ “ទិញផលិតផលខ្មែរតាមអនឡាញ” ជាដើម (Live Shopping & Flash Sale)៕​

អត្ថប៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm