រដ្ឋមន្ត្រីអាល្លឺម៉ង់ និយាយទៅកាន់អ៊ីរ៉ង់ថា មិនយឺតពេលពេកនោះទេ ក្នុងការចរចា

2025/06/19 03:00:09 am        17


រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានអំពាវនាវដល់មេដឹកនាំអ៊ីរ៉ង់ផ្ដល់នូវការធានាដ៏គួរឲ្យទុកចិត្តបានថា ខ្លួនមិនប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនោះឡើយ ហើយបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយតាមការចរចារ ខណៈដែលមានការភ័យខ្លាចខ្លាំងឡើងៗ ដែលថា ភាពតានតឹងផ្នែកយោធា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងកើនឡើងខ្លាំងទៅៗ។

នៅឯសន្និសីទសារព័ត៌មានជាមួយសមភាគីហ្សកដានី នាថ្ងៃពុធ (ទី១៨ ខែមិថុនា) នេះ លោក Johann Wadephul បានលើកឡើងថា៖ «យើងនៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចារកដំណោះស្រាយ។ តែទោះអ៊ីរ៉ង់ត្រូវតែចាត់វិធានការជាបន្ទាន់។ វាមិនយឺតពេលនោះទេ ក្នុងការចូលទៅកាន់តុចរចា ប្រសិនបើការចរចាលេចឡើងដោយចេតនាស្មោះត្រង់»។

ជាមួយគ្នានេះ លោក Wadephul បាននិយាយថា ការភ័យខ្លាចរបស់អ៊ីស្រាអែល ដែលថា អ៊ីរ៉ង់នឹងផលិតអាវុធនុយក្លេអ៊ែរ គឺជារឿងត្រឹមត្រូវ ហើយប្រទេសនេះមានសិទ្ធិការពារខ្លួន។ លោកបានបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់អ៊ីស្រាអែល ដើម្បីធ្វើអ្វីមួយប្រឆាំងនឹងការគំរាមកំហែងនេះ គឺជារឿងអាចយល់បាន»។ តែយ៉ាងណាក្ដី លោកបានបន្ថែមថា ការបាត់បង់អាយុជីវិតរបស់របស់ជនស៊ីវិលនៃភាគីទាំង២ គឺជាការសោកស្តាយ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាស រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ 

លើសពីនេះទៀត លោកបានប្រាប់ថា ក្រសួងរបស់លោកកំពុងរៀបចំជើងហោះហើរពិសេស នៅយប់ថ្ងៃពុធ និងនៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិអាល្លឺម៉ង់ តាមរយៈទីក្រុង Amman របស់ប្រទេសហ្សកដានី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm