ជម្រកការពារគ្រាប់បែកអ៊ីស្រាអែលនៅស្ថានីយរថភ្លើងក្រោមដី ខណៈការវាយប្រហារមីស៊ីលអ៊ីរ៉ង់

2025/06/19 03:14:16 am        150

ដេកលើពូកនៅស្ថានីយរថភ្លើងក្រោមដីស្ថិតក្នុងទីក្រុង Ramat Gan ប្រទេសអ៊ីស្រាអែល ពលរដ្ឋមួយចំនួនមានអារម្មណ៍ថា វាគឺជាកន្លែងសុវត្ថិភាពបំផុតសម្រាប់ពួកគេ និងមនុស្សជាទីស្រលាញ់របស់ពួកគេ អំឡុងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមតាមច្រកអាកាសរបស់ពួកគេលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយមានគោលបំណងប្រឆាំងគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់ដែលច្រានចោលការស្វែងរកអាវុធនុយក្លេអ៊ែរ បានសងសឹកវិញដោយប្រើប្រាស់មីស៊ីល ។

សាលារៀន និងអគារធុរកិច្ចមិនចាំបាច់នៅទូទាំងអ៊ីស្រាអែល បន្តបិទទ្វារ ចាប់តាំងពីថ្ងៃសុក្ររហូតមក ស្របពេលស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបញ្ជូនដល់មនុស្សរាប់លាននាក់ ឲ្យរត់ទៅរកជម្រកការពារគ្រាប់បែក និងបន្ទប់សុវត្ថិភាព អំឡុងពេលថ្ងៃ និងពេលយប់ ។

នៅជុំវិញទីក្រុងរណបតែល អាវីវ ដែលជាមជ្ឈមណ្ឌពាណិជ្ជកម្មរបស់អ៊ីស្រាអែល ពលរដ្ឋមួយចំនួន បានស្វែងរកទីសុវត្ថិភាពនៅតាមស្ថានីយរថភ្លើងក្រោមដី ។

នៅស្ថានីយរថភ្លើងក្រោមដី Dankal ស្ថិតក្នុងទីក្រុង Ramat Gan ប្រជាពលរដ្ឋនាំគ្នាសម្រាកនៅលើពូកដែលផ្តល់ជូនដោយទីក្រុង ។

អ្នកស្រី Tamar Weiss ដែលបីកូនស្រីអាយុ ៤ខែនៅនឹងដៃ ដោយកូនប្រុសរបស់គាត់នៅក្បែរខ្លួននោះ និយាយថា គាត់មានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ ។ ជាពិសេសគាត់រស់នៅតំបន់មានមនុស្សច្រើនដែលអ៊ីរ៉ង់ទំនងជាកំណត់គោលដៅវាយប្រហារ ហើយទីក្រុងរបស់ពួកយើងមានអគារចាស់ទ្រុធទ្រោមច្រើនណាស់ ដោយគ្មានជម្រកសុវត្ថិភាពនោះទេ ។

បើទោះបីជាវាមិនងាយស្រួលនាំគ្រួសារតូចមួយនេះរបស់គាត់មកស្ថានីយរថភ្លើងក្រោមដីរាល់ល្ងាចពេលថ្ងៃលិចយ៉ាងណាក្តី អ្នកស្រី Weiss និយាយថា ស្ថានីយរថភ្លើងក្រោមដី គឺជាកន្លែងដែលគាត់យល់ឃើញថា មានសុវត្ថិភាពបំផុត ។

អ្នកស្រីបន្តថា គាត់បន់ឲ្យតែអ្នករាល់គ្នាមកទីនេះទេ ។ គាត់ចង់ឲ្យអ្នករាល់គ្នាមានកន្លែងដែលសុវត្ថិភាពនៅទីនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm