ពលរដ្ឋ ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​អ្នក​ចោល​សំរាម​ចូល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត

2021/04/27 09:59:58 am        29

ភ្នំពេញ ​៖ នៅ​រៀងរាល់​ពេលយប់ ជាពិសេស​ពេល​ជិត​ភ្លឺ​ គេ​តែងតែ​សង្កេតឃើញ ​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត ​នៅក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ គឺ​មាន​សំរាម​ដែល​ជា​កាកសំណល់ ត្រូវ​បាន​គេ​យក​ទៅ​បោះចោល​បណ្តែត​ហូរ​តាម​ផ្ទៃ​ទឹក​យ៉ាង​រប៉ាត់រប៉ាយ​ ដែល​បញ្ហា​នេះ​ ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ បានស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ការ​ចោល​សំរាម​បែប​អានាធិបតេយ្យ ​នេះ​។


ពលរដ្ឋ​នៅ​ភូមិ​ព្រែ​កតា​ពៅ ​សង្កាត់​ដើម​មៀន ​លោក អ៊ុន ណ​ប់ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២៩​ខែសីហា​ នេះ​ថា ជន​ដែល​យក​សំរាម​ទៅ​បោះ​ពង្រាយ ​បណ្តែត​តាម​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ ​គឺជា​ជនខិលខូច​។ ​ការ​បោះចោល​សំរាម​នៅលើ​ផ្ទៃ​ទឹក​នោះ ​គឺ​ភាគច្រើន​គេ​រៀបចំ​ជា​កញ្ចប់​ធំៗ​ បោះចោល​នៅពេល​យប់ ​នៅ​តាម​បណ្តា​ស្ពាន​នានា​ដែល​ធ្វើ​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត​។

លោក អ៊ុន ណ​ប់ និង​ប្រជាពលរដ្ឋ បាន​និយាយថា ​ជារួម​នៅក្នុង​សង្កាត់​ដើម​មៀន ​មាន​រថយន្ត​ប្រមូល​សំរាម ​មក​ប្រមូល​ជា​រៀងរាល់ថ្ងៃ ​ ហើយ​សម្រាប់​លំនៅឋាន​ណា​ដែល​មិនបាន​បង់ថ្លៃ​ប្រមូល​សំរាម​តម្លៃ​៥០០០​រៀល​ក្នុង​មួយខែ ​គឺ​គេ​ភាគច្រើន​ តែងតែ​ឆ្លៀតឱកាស​សំរាម​ខ្លួន​ទៅ​ចោល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ដែល​បញ្ហា​នេះ ​ពលរដ្ឋ​បាន​អាជ្ញាធរ​បើក​តាម​ត្រួតពិនិត្យ​បញ្ហា​គ្រប់គ្រង​សំរាម​នេះ​។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកណ្តាល ​លោក អូ​ម ផាត់ បាន​ប្រាប់​BTV​ថា ​បញ្ហា​ចោល​សំរាម​បែប​អានាធិបតេយ្យ​នេះ​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ​និង​ទីសាធារណៈ​នានា​ទៀត​ លោក​នឹង​ចាត់​មន្ត្រី​ចុះ​តាមដាន​ឃ្លាំមើល ​ហើយ​នឹង​ហៅ​គេ​មក​ណែនាំ​ អប់រំ​ឲ្យ​ដឹងពី​បញ្ហា​បរិស្ថាន និង​ការគ្រប់គ្រង​សំរាម​នេះ​។

លោក ថា កន្លងមក ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ រួមគ្នា​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជន​ ឲ្យ​បាន​គ្រប់ៗ ​គ្រប់គ្នា ​ដើម្បី​រួមគ្នា​ថែរក្សា​សម្អាត​បរិស្ថាន​ នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាព​ល្អប្រសើរ​។

នៅក្នុង​អនុក្រឹត្យ​នោះ ក៏បាន​កំណត់ថា​ សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការ​ញែក ​វេច​ខ្ចប់​សំរាម បែងចែក​សំរាម និង​ដាក់​ទុក​សំរាម​ចោល​តាម​ដងផ្លូវ ​មិន​សម​ស្របតាម​ពេលវេលា​ដែល​បាន​កំណត់ និង​បោះចោល​សំរាម​តាម​ទីសាធារណៈ ​តាម​ដងផ្លូវ​ ការ​ដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈ មិនបាន​ត្រឹមត្រូវ​ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ​ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ​ដែល​មិន​រៀបចំ​មាន​ធុង​សម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយមាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ​នឹងត្រូវ​ទទួល​បាន​កា​រ​ផាក ពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​សំរាម ។ ក្នុង​ករណី​បុគ្គល​បង់ប្រាក់ ​ពិន័យ​មិន​តាម​ពេលវេលា​កំណត់​ ការ​ពិន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ​ទៅ​៣​ដង ​ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ ​អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm