អ្នកនាំពាក្យសម្តេចតេជោ ផ្តាំទៅអ្នកនាំពាក្យការបទេសថៃថា កុំបារម្ភចំពោះប្រជាប្រិយភាពសម្តេចតេជោធ្វើអ្វី

2025/06/19 03:42:06 pm        334

អ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានឆ្លើយតប និងផ្តាំទៅ កាន់អ្នកនាំពាក្យរបស់ក្រសួងការទេស និងនាយករដ្ឋមន្រ្តីថៃថា កុំបារម្ភចំពោះប្រជាប្រិយភាពរបស់សម្តេចតេជោធ្វើអ្វី ខណៈសំឡេងរបស់ប្រជាពលរដ្ឋខ្មែរគឺជាសំឡេងដែលឈរជាមួយ និងសម្តេចតេជោ ហ៊ុន សែន ជានិច្ច ផ្ទុយទៅវិញមានតែផ្ទៃក្នុងភាគីថៃទៅវិញទេ ដែលបានបែងចែក មិនស្តាប់គ្នា ពោលគឺខាងយោធា ទៅផ្សេង រដ្ឋាភិបាលទៅផ្សឹងនោះ។



ការឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះ គឺបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ បានរិះគន់ការប្រមូលផ្តុំគ្នាដើរដោយថ្មើរជើងដែលរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ “SOLIDARITY MARCH” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានប្រជាជនខ្មែររាប់សែននាក់ចូលរួម ថាបានធ្វើឡើងដើម្បីយកប្រជាប្រិយភាពនោះ។

លោក ជា ធីរិទ្ធ បានបញ្ជាក់ថា«សម្រាប់ប្រជាប្រិយភាពរបស់សម្តេចតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមាននៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាយូរមកហើយ ប្រជាពលរដ្ឋខ្មែរគាំទ្រ និងស្រលាញ់ចំ ពោះសម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ប្រកបដោយភាពវៃឆ្លាត និងពោពេញដោយយុទ្ធសាស្រ្ត នៅក្នុងការ ដោះស្រាយទប់ទល់ជាមួយសត្រូវឈ្លានពាន ហើយសំឡេងរបស់ប្រជាពលរដ្ឋខ្មែរ គឺជាសំឡេងដែលឈរ ជាមួយនិងសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែល ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីកម្ពុជា»។

លោកជា ធីរិទ្ធ បានបន្ថែមទៀតថា«នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា សំឡេងរបស់យើងគឺជាសំ ឡេងតែមួយ...ខ្ញុំគិតថានាយករដ្ឋមន្រ្តីថៃ ឬក៏អ្នកនាំពាក្យការបរទេសថៃគួរតែកុំបារម្ភ កុំគិតពីរឿងប្រជា ប្រិយភាពរបស់សម្តេចតេជោធ្វើអ្វី ពីព្រោះប្រជាប្រិយភាពរបស់សម្តេចតេជោ គឺវាលើសលប់ ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា ដែលបានគាំទ្រលោក។ គិតពីរឿងនៅក្នុងផ្ទៃក្នុងប្រទេសខ្លួនឯង ដែលមានការ បែងចែក ការមិនស្តាប់គ្នា ការមិនឯកភាពគ្នា ឬការនិយាយមិនមែនជាសំឡេងតែមួយ ដោយយោធាផ្សេង រដ្ឋាភិបាលផ្សេង ដែលធ្វើឲ្យពិបាកនៅក្នុងបញ្ហានៃការរកដំណោះស្រាយនៅក្នុងបញ្ហាព្រំដែនជាមួយកម្ពុជា នោះ»៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm