ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន១៤០នាក់ ក្នុងពេល២៤ម៉ោង ភាគច្រើនជាអ្នកស្វែងរកជំនួយ

2025/06/19 04:12:15 pm        127

ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា ការវាយប្រហារដោយកាំភ្លើង និងតាមអាកាសរបស់អ៊ីស្រាអែលបានស្លាប់ពលរដ្ឋប៉ាឡេស្ទីយ៉ាងហោចណាស់១៤០នាក់នៅទូទាំងហ្កាហ្សាក្នុងពេល២៤ម៉ោងចុងក្រោយនេះ។   

  មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៧២នាក់ ត្រូវបានសម្លាប់ដោយការបាញ់រះរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាចាប់តាំងពីព្រឹកព្រលឹម រួមទាំងមនុស្សចំនួន២៩នាក់ដែលកំពុងរង់ចាំរថយន្តជំនួយ ជាការសម្លាប់រង្គាលចុងក្រោយលើហ្វូងមនុស្សអស់សង្ឃឹមក្នុងការទទួលបានអាហារសម្រាប់គ្រួសារកំពុងស្រេកឃ្លានរបស់ពួកគេ។

ប្រភពវេជ្ជសាស្រ្តបានប្រាប់សារព័ត៌មាន Al Jazeera ថាឧបទ្ទវហេតុចុងក្រោយបំផុតនៃការសម្លាប់ប្រចាំថ្ងៃរបស់អ្នកស្វែងរកជំនួយប៉ាឡេស្ទីនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធនៅលើផ្លូវ Salah al-Din ក្បែរច្រករបៀង Netzarim នៅកណ្តាលដែនដីហ្កាហ្សា។ ពួកគេបាននិយាយថា មនុស្សជាង១០០ នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនេះ។

ប្រភពដដែលបន្តថាក្នុងការវាយប្រហារដ៏សាហាវផ្សេងទៀតរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា មានមនុស្ស៨នាក់បានស្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសចំលើផ្ទះមួយកន្លែងក្នុងសង្កាត់ Zeitoun ភាគខាងត្បូងនៃទីក្រុងហ្កាហ្សា។ 

ប្រភពខាងលើបន្ថែមថា មនុស្ស៨នាក់ទៀតបានស្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតង់ជនភៀសខ្លួនក្នុងជំរំ al-Mawasi នៅភាគខាងត្បូងនៃដែនដីហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មាននានាបានរាយការណ៍ថា ការវាយប្រហារតាមអាកាសមួយផ្សេងទៀតបានកើតឡើងលើជំរំ Maghazi នៅកណ្តាលហ្កាហ្សា។ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា មនុស្ស ១០ នាក់ រួមទាំងប្តី ប្រពន្ធ និងកូនៗ ក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។គួររម្លឹកថា ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០ នាក់ និងរបួសរាប់រយនាក់ ខណៈពួកគេស្វែងរកជំនួយនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបាញ់រះលើពួកគេដោយគ្រាប់កាំភ្លើងធំ កាំភ្លើងយន្ត និងយានដ្រូន៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm