ការចំណាយហោះហើរឆ្លងអាត្លង់ទិក ធ្លាក់យ៉ាងគំហុក ខណៈអ្នកដំណើរអឺរ៉ុប មិនទៅលេងអាមេរិក ព្រោះតែលោក Trump

2025/06/19 04:15:17 pm        183

ទិន្នន័យបានបង្ហាញថា ការចំណាយលើថ្លៃសំបុត្រយន្តហោះ ឆ្លងកាត់សមុទ្រអាត្លង់ទិក បានធ្លាក់ចុះយ៉ាងគំហុក ដល់អត្រាដែលឃើញចុងក្រោយនៅមុនជំងឺរាតត្បាត ក្នុងសញ្ញាមិនល្អចុងក្រោយបង្អស់ដែលថា ប្រជាជនអឺរ៉ុបកាន់តែតិចជាងមុន កំពុងធ្វើដំណើរទៅកម្សាន្តនៅសហរដ្ឋអាមេរិក ដោយសារក្ដីបារម្ភអំពីការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងរបស់ប្រទេសនេះ និងគោលនយោបាយមិនទៀងទាត់របស់លោកប្រធានាធិបតី Donald Trump។

និន្នាការនេះអាចអូសបន្លាយដល់ និងលើសពីរយៈពេលវិស្សមកាលរដូវក្តៅ ដែលជាធម្មតាជាពេលវេលាដ៏មមាញឹកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា។

ទិន្នន័យបឋមពីការិយាល័យធ្វើដំណើរ និងទេសចរណ៍ជាតិអាមេរិក នៅក្នុងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ការមកដល់នៃភ្ញៀវបរទេសទៅកាន់អាមេរិក បានធ្លាក់ចុះ ២,៨% នៅក្នុងខែឧសភា ធៀបនឹងឆ្នាំមុន ហើយការធ្វើដំណើរពីអឺរ៉ុបខាងលិច បានថយចុះដល់ទៅ ៤,៤% នៅក្នុងខែឧសភា ដែលដឹកនាំដោយការធ្លាក់ចុះនៃអ្នកធ្វើដំណើរមកពីប្រទេសដាណឺម៉ាក និងអាល្លឺម៉ង់។

យោងតាមក្រុមហ៊ុនវិភាគផ្នែកអាកាសចរណ៍ OAG Aviation បានឱ្យដឹងថា អត្រាធ្លាក់ចុះជានិរន្តរភាពនៃការកក់ទុកមុន គឺស្របជាមួយនឹងការកក់សរុបទៅកាន់សហរដ្ឋអាមេរិក ក្នុងខែកក្កដា ដែលធ្លាក់ចុះ ១៣% ធៀបនឹងឆ្នាំមុន។

ការចំណាយថ្លៃសំបុត្រយន្តហោះឆ្លងកាត់អាត្លង់ទិកបានធ្លាក់ចុះចាប់តាំងពីត្រីមាសទី១មក នៅពេលដែលប្រជាជនអឺរ៉ុប ចាប់ផ្តើមពិចារណាឡើងវិញពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump ស្នើដាក់បញ្ចូលកោះហ្គ្រីនលែន បញ្ឆេះសង្រ្គាមពាណិជ្ជកម្មពិភពលោក និងចេញបញ្ជាឱ្យរឹតបន្តឹងគោលនយោបាយព្រំដែន៕



អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm