Nippon Steel របស់ជប៉ុន ទីបំផុតទិញបានក្រុមហ៊ុនដែកថែបអាមេរិក បន្ទាប់ពីឧបសគ្គជាច្រើនខែ

2025/06/19 04:57:10 pm        153

ក្រុមហ៊ុនដែកថែប Nippon Steel នៅទីបំផុតអាចសម្រេចបានកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនដែកថែបអាមេរិក US Steel ក្នុងតម្លៃ ១៤,៩ពាន់លានដុល្លារ កាលពីថ្ងៃពុធ (១៨ មិថុនា) ដែលបញ្ជាក់ពីកម្រិតអំណាចដ៏មិនធម្មតាសម្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីឧបសគ្គរយៈពេល ១៨ខែដែលក្រុមហ៊ុនជប៉ុនមួយនេះពិបាបសម្រេចបានកិច្ចព្រមព្រៀងទិញលក់។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Nippon បានទិញភាគហ៊ុន ១០០% របស់ US Steel ក្នុងតម្លៃ ៥៥ដុល្លារក្នុងមួយហ៊ុន ដូចដែលបានដាក់ចេញជាលើកដំបូងនៅក្នុងសំណើផ្តល់ជូននៅខែធ្នូ ឆ្នាំ២០២៣ របស់ខ្លួន សម្រាប់អ្នកផលិតដែកថែបដ៏ល្បី ប៉ុន្តែកំពុងជួបការលំបាកមួយនេះ។

ក្រុមហ៊ុនទាំងពីរក៏បានបង្ហាញពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិសុខជាតិ ដែលបានចុះហត្ថលេខាជាមួយរដ្ឋបាលអាមេរិក ដែលផ្តល់ឱ្យលោក Trump នូវសិទ្ធិអំណាចក្នុងការដាក់ឈ្មោះសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាចំណែកភាគហ៊ុនដ៏ធំដែលមិនមែនជាសេដ្ឋកិច្ចជាក់ស្ដែង។

អ្នកនាំពាក្យសេតវិមាន លោក Kush Desai បានហៅកិច្ចព្រមព្រៀងនេះថាជាជំហានប្រវត្តិសាស្ត្រ ហើយនិយាយថា ចំណែកភាគហ៊ុនដ៏ច្រើនលើសលប់នេះនឹង "ការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាមេរិក"។ លោក Eiji Hashimoto ប្រធាន និងជានាយកប្រតិបត្តិរបស់ Nippon Steel បានថ្លែងអំណរគុណចំពោះលោក Trump សម្រាប់តួនាទីដ៏សំខាន់របស់លោក ដោយបន្ថែមថា "Nippon Steel មានការរំភើបចិត្តជាខ្លាំងចំពោះការបើកទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ US Steel"៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm