អ៊ីរ៉ង់ និងអ៊ីស្រាអែល បន្តវាយប្រហារគ្នាក្នុងថ្ងៃទី៧ ខណៈលោក Trump ថ្លឹងថ្លែងពីការចូលរួមរបស់អាមេរិក

2025/06/19 05:03:57 pm        193

អ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលជាគូសត្រូវដ៏យូរអង្វែងទាំងពីរ បានបន្តវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតដាក់គ្នាទៅវិញទៅមកក្នុងថ្ងៃទីប្រាំពីរនៃជម្លោះ នាថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ ខណៈលោកប្រធានាធិបតី Donald Trump បានធ្វើឱ្យពិភពលោកងឿងឆ្ងល់ថាតើសហរដ្ឋអាមេរិក នឹងចូលរួមក្នុងការទម្លាក់គ្រាប់បែកជាមួយអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរឬទេ។

មួយសប្តាហ៍នៃការវាយប្រហារតាមអាកាស និងមីស៊ីលរបស់អ៊ីស្រាអែល ប្រឆាំងនឹងគូប្រជែងដ៏សំខាន់របស់ខ្លួន បានកម្ចាត់ប្រមុខបញ្ជាការយោធាសំខាន់ៗរបស់អ៊ីរ៉ង់ ធ្វើឱ្យខូចសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ក៏បានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន SNN ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធការពារដែនអាកាសត្រូវបើកឱ្យសកម្មនៅក្នុងទីក្រុងតេអេរ៉ង់ ដោយស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿងនៅជាយរដ្ឋធានី។ បណ្ដាទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ក៏រាយការណ៍ដែរថា ខ្លួនចាប់បាន "ភ្នាក់ងារសត្រូវ" ១៨នាក់ ដែលកំពុងសង់យានដ្រូនសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Mashhad ភាគឦសាន។

នៅខាងអ៊ីស្រាអែលវិញ យោធាបាននិយាយថា ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែល និងនៅជ្រលងភ្នំហ្ស៊កដានី ក្នុងថ្ងៃព្រហស្បតិ៍នេះ ហើយថា ខ្លួនបានស្ទាក់ចាប់យានដ្រូន ២គ្រឿងដែលបាញ់ចេញពីអ៊ីរ៉ង់។

ជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មានរវាងគូសត្រូវជាប្រវត្តិសាស្រ្តទាំងពីរនេះ បានបង្កើនការភ័យខ្លាចថានឹងអូសទាញមហាអំណាចពិភពលោក និងស្ថិរភាពក្នុងតំបន់ ដែលត្រូវបានបំផ្លាញរួចទៅហើយដោយឥទ្ធិពលនៃសង្គ្រាមហ្កាហ្សា ឱ្យធ្លាក់ក្នុងជ្រោះដ៏ជ្រៅ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលថ្ងៃពុធ លោក Trump បានបដិសេធមិនបញ្ជាក់ឡើយថា តើលោកបានសម្រេចចិត្តណាមួយរួចហើយឬនៅ ជុំវិញចូលរួមក្នុងយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm