រដ្ឋាភិបាលថៃ ត្រូវបានរង្គោះរង្គើ ដោយសារការដកខ្លួនចេញរបស់បក្សភូមចៃថៃ ពីគណបក្សចម្រុះដ៏ធំ

2025/06/19 05:42:09 pm        226

គណបក្ស ភូមចៃថៃ (Bhumjaithai) បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវចំពោះវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។  

  

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ គណបក្សនេះ បានចង្អុលបង្ហាញថា ការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងយោធារបស់ប្រទេសថៃ ដូចដែលសាធារណជនបានដឹងរួចហើយ។គណបក្ស ភូមចៃថៃ បាននិយាយថា គណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនបានកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយបានសម្រេចចិត្តដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះនេះ។ 

សេចក្តីថ្លែងការណ៍បាននិយាយថា "ក្រុមរដ្ឋមន្រ្តីមកពីគណបក្ស Bhumjaithai បានដាក់លិខិតលាលែងពីតំណែងរបស់ពួកគេទៅកាន់នាយករដ្ឋមន្រ្តី ដែលមានសុពលភាពចាប់ពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៥ "នេះ ។គណបក្សនេះក៏បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ ប្រជាជន និងយោធារបស់ប្រទេសថៃ។

គណបក្ស Bhumjaithai បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជាមួយប្រជាជនថៃ គាំទ្រយោធា និងជួយមន្ត្រីក្នុងការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ប្រទេសថៃ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

គួររម្លឹកថាការដកខ្លួនរបស់គណបក្ស ភូមចៃថៃ ពាក់ព័ន្ធនឹងផែនការរុះរើគណៈរដ្ឋមន្ត្រីដោយគណបក្សភឿថៃ ទាមទារយកក្រសួងមហាផ្ទៃដែលបច្ចុប្បន្នស្ថិតក្នុងដៃរបស់មេដឹកនាំគណបក្សភូមចៃថៃ លោក អានុទិន ឆានវ៉រ៉ាគុណ ប៉ុន្តែជាការដោះដូរ គណបក្សភូមិចៃថៃ ទាមទារតំណែងក្រសួងពីរ ត្រឡប់មកវិញ ដោយការទាមទារនេះ ត្រូវបានទាត់ចោលដោយគណបក្សភឿថៃ និង ទុកឱកាស៤៨ម៉ោង ក្នុងការសម្រេចចិត្ត ។ កាលពីរាត្រីថ្ងៃពុធយប់មិញ ជារយៈពេល៤៨ម៉ោង ដែលគណបក្សភូមចៃថៃ ត្រូវដកខ្លួនចេញតាមការតាំងចិត្តដោយសារតែខ្លួនមិនបានតំណែងក្រសួងពីរ ជាការដោះដូរក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងកូតារបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm