មេដឹកនាំ​ពិភពលោក​ប្រតិកម្ម​ចំពោះ​ការ​ស្លាប់​របស់​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព Desmond Tutu

2021/12/27 10:46:17 am        580

​​អាហ្វ្រិក​ខាងត្បូង៖ ប្រទេស​អាហ្វ្រិក​ខាងត្បូង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​រយៈពេល​ ១​សប្តាហ៍​កាន់​មរណទុក្ខ​របស់​មេដឹកនាំ​ប្រឆាំង​ការរើស​អើងពូជសាសន៍​លោក Desmond Tutu ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​អាយុ ៩០ឆ្នាំ​។ ​ជាមួយគ្នា​បណ្ដា​មេដឹកនាំ​ពិភព​លោក និង​សកម្មជន​សិទ្ធិមនុស្ស​ក៏បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ផងដែរ ​នៅតាម​បណ្ដាញ​សង្គម​ដល់​លោក Desmond Tutu ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​អាហ្វ្រិក​ខាងត្បូងរូបនេះ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល Junior Martin Luther King លោក Bernice King បានសរសេរថា ខ្ញុំ​មានការ​សោកស្ដាយ​ដែល​បានទទួល​ដំណឹង​ពី​មរណភាព​របស់​អ្នកប្រាជ្ញ​ពិភពលោក មេដឹកនាំ​សិទ្ធិមនុស្ស និង​ធម្ម​យាត្រា​ដ៏​មាន​ឥទ្ធិពល​នៅលើ​ផែនដី​នេះ​។​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ហៅ​លោក Tutu ថា​ជាមនុស្ស​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រកាន់​ពូជសាសន៍​។​ ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏បាន​ទទួលស្គាល់​ឥទ្ធិពល​របស់​ម្ចាស់​ពានរង្វាន់​ណូបែល​នេះ​ផងដែរ ក្នុងការ​បញ្ចប់​ការប្រកាន់​ពូជសាសន៍ ហើយ​បាន​និយាយថា លោក Tutu បាន​លះបង់​ជីវិត​របស់លោក​ដើម្បី​សិទ្ធិមនុស្ស និង​ភាព​ស្មើមុខស្មើមាត់​គ្នា​របស់​មនុស្ស​ទូទៅ​។​

​លោក Tutu បានធ្វើ​យុទ្ធនាការ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អាពាហ៍ពិពាហ៍​សម្រាប់​មនុ​ស្សមាន​ភេទ​ដូចគ្នា​។​ ​នៅ​ឆ្នាំ១៩៩៤ អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូងដំបូង ដែល​បាន​កាន់អំណាចចន្លោះ​ពី​ឆ្នាំ១៩៩៤​ ដល់​ឆ្នាំ១៩៩៩ លោក Nelson Mandela បានតែងតាំងលោក Tutu ធ្វើជា​ប្រធាន​គណៈកម្មការ​ការពិត និង​ការផ្សះផ្សា ដែល​បាន​រកឃើញ​ការរំលោភបំពានលើ​ការរើសអើង​ពូជសាសន៍​ជា​ប្រព័ន្ធ។​ ​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព Desmond Tutu រូបនេះដែល​ទទួលបាន​ការមើល​ថែ​ពី​ប្រពន្ធអាយុ ៦៦ឆ្នាំ ​និង​កូន ៤​​នាក់​របស់​ពួកគេត្រូវបាន​ចូល​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ជាច្រើនលើកចាប់តាំងពី​ឆ្នាំ២០១៥ មក បន្ទាប់ពី​លោកត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក្នុង​ឆ្នាំ១៩៩៧៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am