សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឡើងវិញការណាត់ជួបសម្រាប់ទិដ្ឋាការនិស្សិត ប៉ុន្តែនឹងរឹតបន្តឹងយ៉ាងខ្លាំងលើការពិនិត្យបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណអ្នកដាក់ពាក្សស្នើសុំដែលមានអរិភាពចំពោះសហរដ្ឋអាមេរិក ឬបង្កការគំរាមកំហែងដល់សន្តិសុខជាតិ នេះបើយោងតាមបណ្តាញសារផ្ទៃក្នុងរបស់ក្រសួងការបរទេសដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មានរ៉យទ័រ។

បណ្តាញសារផ្ទៃក្នុងដែលបានចុះថ្ងៃទី១៨ ខែមិថុនា ហើយបានបញ្ជូនទៅបេសកកម្មនៅសហរដ្ឋអាមេរិកបាននិយាយថា មន្ត្រីកុងស៊ុលសហរដ្ឋអាមេរិក តម្រូវឱ្យធ្វើ «ការពិនិត្យគ្រប់ជ្រុងជ្រោយ និងហ្មត់ចត់» លើអ្នកដាក់ពាក្យសុំទិដ្ឋាការនិស្សិតនិងផ្លាស់ប្តូរទិដ្ឋការភ្ញៀវទេសចរ ដើម្បីកំណត់អត្តសញ្ញាណអ្នក ទាំងឡាយណាដែលមានឥរិយាបថអរិភាពចំពោះប្រជាជន វប្បធម៌ រដ្ឋាភិបាល ស្ថាប័ន ឬគោលការណ៍ស្ថាបនិករបស់យើង» ។

កាលពីថ្ងៃទី២៧ ខែឧសភា រដ្ឋបាល លោក Trump បានបញ្ជាឱ្យបេសកកម្មរបស់ខ្លួននៅបរទេស បញ្ឈប់ការកំណត់ពេលណាត់ជួបថ្មីសម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការនិស្សិត និងផ្លាស់ប្តូរទទិដ្ឋការភ្ញៀវទេសចរ ខណៈក្រសួងការបរទេស បានរៀបចំពង្រីកបណ្តាញផ្សព្វផ្សាយសង្គមរបស់និស្សិតបរទេស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការណែនាំថ្មីៗដែលត្រូវបានធ្វើបច្ចុប្បន្នភាព នឹងចេញផ្សាយ នៅពេលដែលការពិនិត្យឡើងវិញបានបញ្ចប់។