នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងសម្ពាធឱ្យលាលែងពីតំណែង ជុំវិញភាពច្របូកច្របល់នយោបាយផ្ទៃក្នុង

2025/06/19 06:47:26 pm        605

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានប្រឈមមុខនឹងសម្ពាធឱ្យចុះចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ បន្ទាប់ពីលេចធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលលោកស្រីបានធ្វើឡើងជាមួយអតីតប្រមុខដឹកនាំប្រទេសកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងភាពច្របូកច្របល់នយោបាយក្នុងប្រទេស ដែលបង្កការខឹងសម្បារយ៉ាងទូលំទូលាយក្នុងសង្គមថៃ និងធ្វើឱ្យដៃគូចម្រុះដ៏សំខាន់មួយឱ្យលាឈប់ពីរដ្ឋាភិបាលចម្រុះ។

រដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ (Pheu Tha) កំពុងឈានទៅដល់ការដួលរលំ ដោយបានរុញច្រានព្រះរាជាណាចក្រមួយនេះចូលទៅក្នុងជុំនៃអស្ថិរភាពនយោបាយជាថ្មី ខណៈខ្លួនកំពុងស្វះស្វែងរកការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងបញ្ចៀសការយកពន្ធពាណិជ្ជកម្មដ៏ច្រើនពីប្រធានាធិបតីអាមេរិក Donald Trump។

បក្សអភិរក្សនិយម ភូមចៃថៃ (Bhumjaithai) ដែលជាគណបក្សធំទីពីរនៅក្នុងក្រុមចម្រុះ ជាមួយសមាជិកសភា ៦៩រូប បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកាលពីថ្ងៃពុធ។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកស្រី Paetongtarn មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយលើការដកខ្លួនចេញនេះទេ។

ការរង្គោះរង្គើនេះកើតឡើងស្របពេលមានភាពរកាំរកូសកាន់តែខ្លាំងឡើងក្នុងក្រុមចម្រុះនៃរដ្ឋាភិបាលថៃ។ ការចាកចេញរបស់បក្ស ភូមចៃថៃ បានទុកឱ្យក្រុមចម្រុះដែលកំពុងកាន់អំណាច នៅសល់អាសនៈតែប៉ុន្មានកៅអីប៉ុណ្ណោះលើសំឡេង ២៤៨ ដែលត្រូវការ សម្រាប់សំឡេងភាគច្រើនក្នុងសភា ហើយការបោះឆ្នោតមុនអាណត្តិមួយមើលទៅអាចទៅរួច - ត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីការបោះឆ្នោតចុងក្រោយក្នុងខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm