នាយកទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង លោក Lee Jong-seok ដែលទទួលបានការតែងតាំងថ្មី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងវាយប្រហារកូរ៉េខាងជើង ដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងព្យុងយ៉ាង បើកការវាយប្រហារនុយក្លេអ៊ែរណាមួយប្រឆាំងនឹងកូរ៉េខាងត្បូង។

លោក Lee បានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលសវនាការលើការតែងតាំង នៅក្នុងចម្លើយទៅនឹងសំណួរមួយដែលថា តើលោកជឿជាក់ថាទីក្រុងវ៉ាស៊ីនតោន នឹងវាយប្រហារកូរ៉េខាងជើង ហើយព្រមធ្វើឱ្យប្រជាជនអាមេរិកខ្លួនឯងប្រឈមនឹងហានិភ័យឬទេ បើទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយមីស៊ីលបាលីស្ទិកអន្តរទ្វីប។
លោក Lee បានលើកឡើងថា "ពិតណាស់ នោះជាជំនឿចិត្តរបស់លោក" បន្ទាប់ពីនិយាយថា សេណារីយ៉ូសម្មតិកម្មរបស់កូរ៉េខាងត្បូង ដែលស្ថិតនៅក្រោមការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺទាក់ទងដោយផ្ទាល់ទៅនឹងសម្ព័ន្ធភាពសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរ។
កូរ៉េខាងជើង បានបន្តធ្វើកម្មវិធីនុយក្លេអ៊ែរអស់ជាច្រើនឆ្នាំ ហើយត្រូវបានគេជឿថាបានស្តុកទុកសម្ភារៈជាច្រើនដើម្បីផលិតអាវុធនុយក្លេអ៊ែរ ទោះបីជាខ្លួនមិនបានសាកល្បងមីស៊ីលដែលបំពាក់ដោយអាវុធបែបនេះក៏ដោយ៕

