សហជីពបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និង​អំពាវ​នាវ​ឱ្យ​បន្ត​រួម​គ្នាជា​ធ្លុ​ង​មួយ​ដើម្បី​ជាតិរុងរឿង

2025/06/19 07:52:25 pm        155

តំណាងកម្មករនិយោជិតរាប់ពាន់នាក់ ភាគីសហជីព បានបង្ហាញ​ជំនឿ​ជឿ​ជាក់​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវប្រជាពលរដ្ឋ និងពលករខ្មែររស់នៅ និងធ្វើការនៅ​ប្រទេស​ថៃ ​ដែលសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃវិញ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ ដើម្បី​ជួយ​រកការងារធ្វើ និងត្រៀមផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥត​គិត​ថ្លៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៩ ខែ​មិថុនា​នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ជាយូរឆ្នាំ ទាំង​ការ​រស់​នៅ និងប្រកបកិច្ចការងារជាច្រើននៅក្នុងប្រទេសកម្ពុជា លោកបានមើលនិងយល់ឃើញថា ប្រជា​ពលរដ្ឋគ្រប់ៗរូប គឺចង់រស់នៅដូចពេលបច្ចុប្បន្ននេះ ដូចជាការ​រស់​នៅ​ដោយ​មាន​សេរីភាព​ពេញ ​និងគ្មានភ្លើងសង្រ្គាមកើតឡើង ពីព្រោះដូចហើយថា ទំរាំឈានជើងមកដល់ដូចសព្វថ្ងៃនេះ គឺ​កម្ពុជា​បានឆ្លងកាត់ច្រើនក្នុងសម័យសង្រ្គាម និងរបប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ដ៏​ឃោឃៅ​យ៉ុង​ខ្នង​។

លោកបានរៀបរាប់ថា គិតរហូតមកដល់ពេលនេះ ជាក់ស្តែងតាមរយៈរូបភាពដែលលោក និង​កម្មករ-កម្មការិនី បានចូលរួមក្នុងដំណើរថ្មើរជើង "Solidarity March" នៅថ្ងៃទី១៨ មិថុនា​ម្សិល​មិញ​នេះ ​ក៏បានបង្ហាញឱ្យដឹងទៀតថា ប្រជាជនខ្មែគ្រប់មជ្ឈដ្ឋាន គឺមាន​ការ​ជឿជាក់​លើ​រាជ​រដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បង្ហាញ​យ៉ាង​ច្បាស់ពីការស្នេហាជាតិ។

អ្នកស្រី នីម ថាវី សហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យ ប៊ីធីវី ដឹងដែរថា តាម​រយៈ​រូប​ភាព​ដំណើរ​ថ្មើរ​ជើង​នេះ បានសង្កេតឃើញថា ក្រៅពីអ្នកចូលរួមផ្ទាល់ព្រឹត្តិការណ៍នេះ ក៏ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ដូច​គ្នា​ពី​មហាជនទូទៅ និងកម្មករ កម្មការិនីបណ្តារោងចក្រនៅលើបណ្តាញសង្គម តាម​រយៈ​ការ​បង្ហោះ ​និងការប្តូរប្រូហ្វាល់នានា។ បន្ថែមពីនេះ អ្នកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​ពលករ​ដែល​ធ្វើការនិងរស់នៅប្រទេសថៃទាំងអស់ កុំមានការភិតភ័យ សូម​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ព្រោះប្រទេស​កម្ពុជា​មាន​ការងារ​ជា​ច្រើន​កំពុង​រង់ចាំ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ផង​ដែរ​។

កម្មវិធីការធ្វើដំណើរថ្មើរជើង ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រជាជន​ខ្មែរមក​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ចូលរួមជាង ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និង​កង​កម្លាំង​ជួរ​មុខ​។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នៅពេល​ដែល​ប្រទេស​កម្ពុជា​រង​ការ​គំរាម​កំហែង ប្រជាជនខ្មែរមិននៅស្ងៀមឡើយ គឺរួមគ្នាជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និង​កង​កម្លាំង​ជាតិ ក្នុងការការពារបូរណភាពទឹកដី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm