ហ្វូងបាតុករនៅប្រទេសថៃ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជិតវិមានរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) នេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង បន្ទាប់ពីមានការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអតីតប្រមុខដឹកនាំកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេលដែលការតស៊ូអំណាច និងវិបត្តិនយោបាយនៅក្នុងប្រទេសថៃ កាន់តែជ្រៅខ្លាំងឡើង។

ការប្រមូលតវ៉ានេះកំពុងដឹកនាំដោយក្រុមបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដែលបានធ្វើបាតុកម្មជាច្រើនដងរួចមកហើយផងដែរ ដើម្បីទាមទារចម្លើយអំពីការគាំពារជាពិសេសដែលផ្តល់ឱ្យក្រុមគ្រួសាររបស់លោកស្រី Paetongtarn៕
