យោងតាមទិន្នន័យថ្មីដែលចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃពុធ (១៨ មិថុនា) បានឱ្យដឹងថា ការស្លាប់របស់ជនស៊ីវិល នៅក្នុងជម្លោះទូទាំងសកលលោកបានកើនឡើងដល់ទៅ ៤០% យ៉ាងអាក្រក់កាលពីឆ្នាំមុន ជាមួយនឹងក្រុមមនុស្សដែលងាយរងគ្រោះរួចទៅហើយ កំពុងប្រឈមមុខនឹងកម្រិតនៃការរើសអើងទ្រង់ទ្រាយធំ។

យ៉ាងហោចណាស់មានបុគ្គលចំនួន ៤៨.៣៨៤នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ដោយផ្អែកលើចំនួនជនរងគ្រោះដែលបានកត់ត្រាដោយការិយាល័យសិទ្ធិមនុស្ស OHCHR។ លោក Volker Türk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា "នៅពីក្រោយគ្រប់ស្ថិតិទាំងនេះគឺជារឿងរ៉ាវដ៏ឈឺចាប់មួយ រៀងរាល់ទិន្នន័យមួយពិន្ទុគឺជាជីវិតមនុស្ស"។

លោកបន្តថា ការកើនឡើងគួរឱ្យព្រួយបារម្ភនៃការស្លាប់របស់ជនស៊ីវិលនេះ បង្ហាញពីការបរាជ័យធំៗដើម្បីការពារជនងាយរងគ្រោះបំផុត ទាំងនៅក្នុងពេលសន្តិភាព និងស្ថានភាពជម្លោះ "នៅក្នុងរូបភាពដ៏អាសន្ននៃទិដ្ឋភាពសិទ្ធិមនុស្សជាសកល ដែលត្រូវការវិធានការបន្ទាន់"។
អំពើហិង្សាលើកុមារ និងស្ត្រីក្នុងជម្លោះប្រដាប់អាវុធបង្កការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្នុងពេលពីរឆ្នាំកន្លងមកនេះ។ ទិន្នន័យបានគូរបញ្ជាក់ថា ចន្លោះឆ្នាំ២០២៣ និង២០២៤ កុមារ និងស្ត្រីក្នុងកំណើនប្រមាណជា ៤ដង ត្រូវបានសម្លាប់ក្នុងជម្លោះប្រដាប់អាវុធ ច្រើនជាងកំឡុងឆ្នាំ២០២១-២០២២៕