រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើអង្គការ NATO មិនផ្តល់ការធានាជាក់លាក់ ដើម្បីកាត់បន្ថយការដាក់ពង្រាយយោធានៅអឺរ៉ុបខាងកើត និងរារាំងអ៊ុយក្រែនមិនឲ្យចូលជាសមាជិកភាពក្នុងសម្ព័ន្ធភាពទេនោះ លោកនឹងត្រូវបង្ខំឱ្យពិចារណាជម្រើសជាច្រើន រួមទាំងការឆ្លើយតបផ្នែកយោធាផងដែរ។

ការទាមទាររបស់លោក Putin គឺមាននៅក្នុងសេចក្តីព្រាងសន្ធិសញ្ញាពីរ ដែលរុស្ស៊ីបានដាក់ទៅអង្គការ NATO កាលពីដើមខែនេះ។ សារព័ត៌មាន POLITICO បានរាយការណ៍ថា លោក Putin ដែលសុន្ទរកថារបស់លោកបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃការដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើរដ្ឋចំណុះអតីតសហភាពសូវៀតមួយនេះចូលរួមជាមួយអង្គការ NATO។ លោក Putin បាននិយាយថា យើងគ្មានកន្លែងណាដែលត្រូវដកថយទេ។ ពួកគេបានរុញយើងទៅបន្ទាត់មួយដែលយើងមិនអាចឆ្លងកាត់បាន។
ពួកគេបានយកវាទៅចំណុចដែលយើងត្រូវប្រាប់ពួកគេថា "ឈប់!"។ នឹងអាស្រ័យលើសំណើអ្វីដែលក្រុមអ្នកជំនាញយោធារបស់យើងដាក់ជូនរូបលោក។ យោងតាមសារព័ត៌មាន The Washington Post អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា បណ្ដាប្រទេសសមាជិកណាតូជាអ្នកសម្រេចចិត្តថា អ្នកណាជាសមាជិករបស់ NATO មិនមែនរុស្ស៊ីទេ។ អង្គការ NATO ទំនងជាមិនយល់ព្រមតាមលក្ខខណ្ឌរបស់លោក Putin ទេ។ លោកប្រធានាធិបតី Biden បានគំរាមបង្កើនទណ្ឌកម្ម ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន