អាជ្ញាធរប្រទេសម៉ិកស៊ិក បានរាយការណ៍ថា ឧក្រិដ្ឋជនយ៉ាងហោចណាស់១៣នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការប៉ះទង្គិចជាមួយនគរបាលក្នុងតំបន់ នៅរដ្ឋ Zacatecas ភាគកណ្តាល។

ការប្រឈមមុខដាក់គ្នា បានកើតឡើងនៅក្នុងក្រុង Villanueva ជាកន្លែងដែលកងកម្លាំងសន្តិសុខរដ្ឋកំពុងធ្វើប្រតិបត្តិការ នៅពេលនោះពួកគេត្រូវបានរងការវាយប្រហារ។

យោងតាមរដ្ឋមន្ត្រីសន្តិសុខសាធារណៈបានឲ្យដឹងថា របាយការណ៍បឋមបង្ហាញថា អ្នកវាយប្រហារចំនួន ១៣នាក់ត្រូវបានសម្លាប់ ហើយគ្មានមន្ត្រីអនុវត្តច្បាប់ណាម្នាក់ត្រូវបានរាយការណ៍ថារងរបួស ឬស្លាប់នោះទេ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញ Facebook របស់រដ្ឋមន្ត្រីរដ្ឋរបស់រដ្ឋាភិបាល លោក Rodrigo Reyes ។
រដ្ឋ Zacatecas គឺជាចំណុចក្តៅនៃអំពើហិង្សាដោយសារតែមានការប៉ះទង្គិចគ្នាច្រើន រវាងក្រុមឧក្រិដ្ឋជន និងកងកម្លាំងសន្តិសុខ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។