ប្រទេសកុងហ្គោ និងរ្វ៉ាន់ដា ចុះកិច្ចព្រមព្រៀងសន្តិភាពបឋម នៅទីក្រុងវ៉ាស៊ីនតោន

2025/06/19 09:54:07 pm        154

តំណាងមកពីប្រទេសកុងហ្គោ និងរ្វ៉ាន់ដា បានចុះហត្ថលេខាលើអត្ថបទនៃកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រទេស ទាំងពីរ និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។

កុងហ្គោបានចោទប្រកាន់ប្រទេសរ្វ៉ាន់ដាថា បានគាំទ្រក្រុមឧទ្ទាម M23 នៅភាគខាងកើតនៃប្រទេស។ អ្នកជំនាញអង្គការសហប្រជាជាតិ និយាយថា ក្រុមឧទ្ទាមនេះ ត្រូវបានគាំទ្រដោយទាហានប្រហែល ៤.000 នាក់ មកពីប្រទេសជិតខាង។

ជម្លោះរយៈពេលជាច្រើនទស្សវត្សរ៍ បានកើនឡើង នៅក្នុងខែមករា នៅពេលដែលក្រុមឧទ្ទាម M23 បានរុលទៅមុខ និងដណ្តើមយកទីក្រុង Goma ដែលជាយុទ្ធសាស្ត្ររបស់កុងហ្គោ បន្ទាប់មកទីក្រុង Bukavu ក្នុងខែកុម្ភៈ។

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេស បានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងបទប្បញ្ញត្តិស្តីពីការគោរពចំពោះបូរណភាពទឹកដី និងការហាមឃាត់អរិភាព ការបំបែកខ្លួន ការរំសាយអាវុធ និងការធ្វើសមាហរណកម្មតាមលក្ខខណ្ឌនៃក្រុមប្រដាប់អាវុធមិនមែនរដ្ឋ»។The agreement signed included a commitment to respecting territorial integrity កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួមមានការប្តេជ្ញាចិត្តចំពោះការគោរពបូរណភាពទឹកដី និងការធ្វើសមាហរណកម្មតាមលក្ខខណ្ឌនៃក្រុមប្រដាប់អាវុធមិនមែនរដ្ឋ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ហើយបានអញ្ជើញមេដឹកនាំនៃប្រទេសទាំងពីរ ចូលរួមផងដែរ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ដែលការចរចាសន្តិភាព ត្រូវបានធ្វើឡើងនោះ។ កិច្ចពិភាក្សាដែលរៀបចំដោយប្រទេសកាតា ក្នុងខែមេសា បានបរាជ័យជាផ្នែក។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm