សិស្ស​អនុវិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់​រីករាយ​ចំពោះ​ការរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក​

2021/12/27 06:20:40 pm        310

​អូឡាំពិក៖ លោក សោម សុទ្ធ នាយក​អនុវិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់បាន​លើក​ឡើង​ថា សិស្សានុសិស្សបាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បានរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក​ជាថ្មីនៅ​សាលា​របស់ខ្លួន ធ្វើ​ឲ្យ​ពួកគេ​បានយល់ដឹង​ច្រើនអំពី​ចលនា​អូឡាំពិក ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិកជា​លើក​ទី​២ នៅ​អនុវិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ជាមួយគ្នា​នោះ លោក​ក៏បាន​បញ្ជាប់​នូវ​ការផ្សព្វផ្សាយ​អំពី​យុទ្ធ​ន​ការ​ជាតិ ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនា​ឆ្នាំ​២០២៣ ផង​ដែរ។​ ​លោក សោម សុទ្ធ បាន​បន្ថែមថា មាន​សិស្សានុសិស្ស​ជាច្រើនបាន​ចាប់អារម្មណ៍ចំពោះ​កម្មវិធី​នេះ ហើយ​សាលា​ក៏​តែងតែ​ជំរុញពួកគេចូលរួម​លេង​កីឡា ស្របតាម​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិសេស​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ "ត្រូវ​ចេះ​លេង​កីឡា​មួយ​មុខ"។ ដូច្នេះ​លោក​បាន​ថ្លែងអំណរគុណ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានរៀបចំ​កម្មវិធី​នេះ​នៅ​សាលា​របស់លោក។​

​​គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣ ហើយដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិកក្នុង​ឆ្នាំ​២០២១ នេះ បន្ទាប់ពី​រៀបចំ ២​លើក​មុននៅ​ខេត្ត​កែប និង​វិទ្យាល័យ​ឬ​ស្សី​កែវ។ តែ​តាម​គម្រោង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​បន្ដ​រៀបចំ​កម្មវិធី​នេះនៅតាម​គ្រឹះស្ថាន​អប់រំ​មួយចំនួនទៀត ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm