អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បាននិយាយថា អ៊ីរ៉ង់នឹងបន្តការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីរបស់ខ្លួន ពីការឈ្លានពានរបស់អ៊ីស្រាអែល។
ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីលោកដែលនិយាយថា៖« យើងគ្មានជម្រើសផ្សេងក្រៅពីការពារយ៉ាងហ្មត់ចត់នូវបូរណភាពទឹកដីរបស់យើង»។ «យើងជឿថា ការការពារខ្លួន គឺជាវិធានការប្រឆាំងតែមួយគត់ នៅក្នុងសង្រ្គាមនេះ ដែលត្រូវបានធ្វើមកលើយើង»។

លោក Baqaei បានបន្ថែមថា៖«ច្បាប់អន្តរជាតិហាមឃាត់ការបង្ខំឲ្យប្រទេសមួយ ធ្វើការសម្រេចចិត្តតាមរយៈសម្ពាធ និងការគំរាមកំហែង»។
កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើបរបស់ខ្លួន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានឆ្លើយតបក្នុងរយៈពេលតិចជាង ២៤ម៉ោង។ ទីក្រុងតែលអាវីវ និងទីក្រុងតេអេរ៉ង់ បានវាយប្រហារគ្នាម្តងទៀត នៅប៉ុន្មានថ្ងៃក្រោយមក។ ភាគីទាំងពីរ បានរាយការណ៍ពីចំនយនអ្នកស្លាប់និងរបួស និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារទាំងនេះ ហើយបានទទួលស្គាល់ថា គោលដៅជាច្រើននៅលើទឹករបស់ពួកគេ បានរងការវាយប្រហារ ទោះបីជាយ៉ាងក៏ដោយ ពួកគេបានអះអាងថា ការខូចខាត មានកម្រិត។
