ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFF Championship លើក​ទី​៩ ក្រោយ​ទំលាក់​ក្រុម​ការពារ​ជើងឯក​វៀតណាម

2021/12/27 06:52:05 pm        1.7 K

​បាល់ទាត់៖ ​ក្រុម​ដំរី​សឹក​ថៃ​បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ាន AFF Championship ជា​លើក​ទី​៩ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ទំលាក់​ការពារ​ជើងឯក​វៀតណាម​សរុប​ទាំងពីរ​ជើង ២-០​។ ​​បន្ទាប់ពី​យកឈ្នះ​ជើង​ទី១ លើ​វៀតណាម ២-០ ដោយ Chanathip Songkrasin ពីរ​គ្រាប់​ម្នាក់ឯង​ថៃ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី២ ដោយ​ទំនុកចិត្ត ដោយ​បិទ​មិនឱ្យ​ក្រុម​វៀតណាមរកបាន​គ្រាប់​បាល់​ឡើយ​។

​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ថៃ​លោក Alexander Polking និយាយថា លោក​មាន​មោទនភាព​លើ​កូនក្រុម​ទាំងអស់ ជាពិសេស​ខ្សែការ​ពារ និង​អ្នកចាំទី​ដែល​បំពេញ​តួនាទី​យ៉ាង​អស្ចារ្យ ទាំងអស់​នេះហើយ​ដែល​បញ្ជាក់ថា ​ក្រុម​របស់លោក​ខ្លាំង​ទាំង​ប្រយុទ្ធ និង​ការពារ​។ ​​ចំណែក​គ្រូបង្វឹក​វៀតណាម​លោក Park Hang-seo និយាយថា ​លោក​សូម​ទទួលយក​បរាជ័យ​ថ្ងៃនេះ​ បើទោះជា​ក្រុម​របស់លោក​មានប្រៀប​ខ្លាំង​នៅ​ជើង​ទី២ នេះ​ក៏ដោយ​។ ​​សូមបញ្ជាក់ថា​ ក្រុម​ជំរើសជាតិថៃ​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​បាល់ទាត់​អាស៊ាន​នេះ​ច្រើនលើក​ជាង​គេ​ដល់​ទៅ ៥ដង ​ខណៈ​ពេលនេះ​ពួកគេ​កំពុង​សំឡឹង​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក​ដល់ ៦លើក​នៅពេល​ជួប​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី១ ថ្ងៃទី២៩ ខែធ្នូ​នេះ និង​ជើង​ទី២ ថ្ងៃទី១ ខែមករា​ ឆ្នាំ២០២២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm