រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បដិសេធការបញ្ជូនក្រុមអ្នកចរចា ទៅកាន់ប្រទេសអូម៉ង់

2025/06/19 10:38:15 pm        54

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ មិនបានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអូម៉ង់ ដែលនាពេលមុននេះ បានរៀបចំកិច្ចពិភាក្សាជាច្រើនជុំ ជាមួយសហរដ្ឋអា   មេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។

លោកបានប្រាប់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតាថា៖«យើងមិនបានបញ្ជូនក្រុមអ្នកចរចា ទៅកាន់ប្រទេសអូម៉ង់ទេ។ «ខ្ញុំមិនបានចាកចេញពីទីក្រុងតេអេរ៉ង់ជាមួយក្រុមចរចាទេ។ ព័ត៌មាននេះ គឺមិនពិតទេ។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយចំនួន បានរាយការណ៍ដោយដកស្រង់ពីសារព័ត៌មានរ៉យទ័រថា ក្រុមអ្នកចរចាអ៊ីរ៉ង់មួយក្រុម បានមកដល់ប្រទេសអូម៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baqaei បានបដិសេធរបាយការណ៍នេះ នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារព័ត៌មាន IRNA។ ក្រោយមក IRNA បានរាយការណ៍ថា ព័ត៌មាននេះ កំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយយោងទៅសារព័ត៌មាននេះ ប៉ុន្តែមិនអាចរកឃើញការបោះពុម្ពផ្សាយបែបនេះ នៅលើបណ្តាញព័ត៌មានរបស់ទីភ្នាក់ងារនេះទេ។

ចាប់តាំងពីខែមេសាមក សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ គណៈប្រតិភូអ៊ីរ៉ង់ដែលចូលរួមការចរចានេះ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ខណៈគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសប្រធានាធិបតីអាមេ  រិកលោក Steve Witkoff។ បន្ទាប់ពីការប៉ុនប៉ងជាច្រើន ត្រូវបានធ្វើឡើង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយផ្សេងទៀត កិច្ចពិភាក្សានេះ កំពុងឈានទៅរកការបរាជ័យ ដោយសារតែការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។

កិច្ចចរចាជុំទី៦ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃទី ១៥ ខែមិថុនា ប៉ុន្តែត្រូវបានលុបចោល ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm