រដ្ឋមន្ត្រីអ៊ីស្រាអែល៖មេដឹកនាំកំពូលអ៊ីរ៉ង់ នឹងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យ

2025/06/19 11:00:26 pm        92

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នឹងត្រូវ«ទទួលខុសត្រូវ» បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមន្ទីរពេទ្យ ក្នុងប្រទេសអ៊ីស្រាអែល ដោយបន្ថែមថា លោកបានបញ្ជាឲ្យកងទ័ព «បង្កើនការវាយប្រហារ» ទៅលើសាធារណរដ្ឋឥស្លាម។

លោក Israel Katz បាននិយាយថា៖«ទាំងនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរបំផុតមួយចំនួន ហើយលោក Khamenei នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន» ដោយបន្ថែមថា លោក និងនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យយោធា «បង្កើនការវាយប្រហារប្រឆាំងនឹងគោលដៅយុទ្ធសាស្ត្រ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល និងធ្វើឲ្យរបបរបស់លោក Ayatollahs រង្គោះរង្គើ»។

យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្របានឲ្យដឹងថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ បានវាយប្រហារទៅលើមន្ទីរពេទ្យធំនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្កឲ្យមនុស្សរងរបួស និង  បណ្តាលឲ្យ «ខូចខាតយ៉ាងធ្ងន់ធ្ងរ»។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចាក់ផ្សាយវីដេអូនៃបង្អួចដែលផ្ទុះចេញ និងមានផ្សែងខ្មៅខ្មួលខ្មាញ់ហោះទៅលើអាកាស។

មីស៊ីលមួយគ្រាប់ទៀត បានវាយប្រហារអគារខ្ពស់មួយ និងអគារលំនៅឋានជាច្រើនទៀត នៅក្នុងទីតាំងយ៉ាងហោចណាស់ពីរកន្លែងក្បែរទីក្រុងតែលអាវីវ (Tel Aviv)។ យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤០នាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារលើម៉ាស៊ីនរ៉េអាក់ទ័រទឹកធុនធ្ងន់ Arak របស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារចុងក្រោយបំផុតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែរដ៏ធំទូលាយរបស់ប្រទេសនេះ នៅថ្ងៃទី ០៧ នៃជម្លោះ ដែលបានចាប់ផ្តើមជាមួយនឹងរលកដ៏គួរឲ្យភ្ញាក់ផ្អើលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើទីតាំងយោធា មន្ត្រីជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm