មេដឹកនាំគណបក្ស Bhumjaithai (ភូមិចៃថៃ) លោក Anutin Charnvirakul បានដាក់ពាក្យលាលែងពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីគណបក្សរបស់លោក បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។
នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) នេះ លោក Anutin បានផ្ញើលិខិតលាលែងពីតំណែងរបស់លោកទៅកាន់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ដោយបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការសុំចុះចេញពីគ្រប់មុខតំណែងដែលត្រូវបានតែងតាំង ឬចាត់តាំង៕