មន្ត្រីជាន់ខ្ពស់សុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល នៅទីតាំងទី៣ ស.វ.ស

2025/06/19 11:09:40 pm        196

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល និងជានាយក​គម្រោង​សាង​សង់​មន្ទីរ​ពេទ្យ​សាក​ល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល (ស.វ.ស) បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យស.វ.ស នៅ​ទីតាំង​ទី៣​ ស.វ.ស ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិបាល​ និងជានាយករងគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស តំណាង​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រុមហ៊ុន​សាង​សង់​មន្ទីរ​ពេទ្យ​ស.វ.ស និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំដែងនូវកា​រ​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំរ​បស់​ក្រុមហ៊ុ​នទ​ទួលការងារសាងសង់មន្ទីរពេទ្យស.វ.ស ដែលបានសាងសង់សំណង់មន្ទីរពេទ្យ លឿន​ជាង​ផែន​ការគ្រោ​ងទុក។ បន្ថែមនេះ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍​ណែនាំ​ដល់​ក្រុ​មហ៊ុ​នសាងសង់មន្ទីរពេទ្យស.វ.ស ដូចខាងក្រោម៖

១-ត្រូវយកចិត្តទុកដាក់ លើគុណភាពនៃមេកានិក អគ្គិសនី និងប្រព័ន្ធទឹក ជៀសវាងការខូចខាត និង​ជួសជុលនៅពេលក្រោយ។ ករណីនេះ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ លើគុណវុឌ្ឍ និងគុណភាពការងារ របស់ក្រុមហ៊ុនទទួលការងារបន្ត។

២-ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់សម្ភារៈសាងសង់ និងសម្ភារៈបំពាក់នានា ដោយគិតលើគុណភាព និងពេលវេលាផ្គត់ផ្គង់ ដើម្បីជៀសវាងបញ្ហាពន្យាពេល ដោយករណី ជាយថាហេតុណាមួយ។

៣-ត្រូវយកចិត្តទុកដាក់ លើការគណនាថវិកា និងការរៀបចំរបាយការណ៍ ស្នើសុំការទូទាត់ថវិកា ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានភាពយឺតយ៉ាវលើការងារទូទាត់។

៤-ត្រូវមានការគ្រប់គ្រងបុគ្គលិក កម្មករ ឱ្យបានត្រឹមត្រូវ និងត្រូវពង្រឹងការងារគ្រប់គ្រងនេះ ធានាថារាល់បុគ្គលិក និងកម្មករទាំងអស់មានឯកសារត្រឹមត្រូវ និងស្របច្បាប់។

៥-ត្រូវមានការសម្អាត និងការរៀបចំសម្ភារៈ និងកាកសំណល់ ឱ្យបានស្អាត និងប្រកបដោយសណ្តាប់ធ្នាប់។

៦-ត្រូវកែលម្អឡើងវិញអនាម័យ នៅតាមទីតាំងចំណីអាហារ ទឹកបរិភោគ បង្គន់អនាម័យ និងទីតាំងសម្រាករបស់កម្មករ និងការបាញ់ថ្នាំសម្លាប់សត្វរុយជាប្រចាំ ជៀសវាងការបង្ករហានិភ័យផ្នែកសុខភាពដល់កម្មករ ដែលកំពុងបម្រើការងារ។

បន្ថែមនេះ លោកជំទាវនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំផ្សេងៗទៀត ជំរុញបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអាកាសធាតុ និងបរិស្ថាន ព្រមទាំងវិធានការសង្គ្រោះកម្មករ ក្នុងករណីចៃដន្យ ឬជំងឺធ្ងន់ណាមួយ ដើម្បីជៀសវាងដំណើរការសាងសង់ មានភាពអាក់ខាន ឬយឺតយ៉ាវ។

គួរជម្រាបថា៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បាន ២១.៥១% ដោយជិតបញ្ចប់ការងារជាន់ក្រោមដី និងកំពុងដំណើរការសាងសង់ជាន់ទី១ ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm