សម្ដេចតេជោប្រាប់ការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី

2025/06/19 11:37:23 pm        465

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាប់​ការ​ពិត និងជំហរដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជាទៅកាន់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។

សម្ដេចតេជោបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​បែប​នេះ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​។

ក្នុងឱកាសនោះសម្ដេចតេជោ បានរំលេចទៅឡើងថា ស្ថានភាពពិត​ប្រាកដ​នៃ​ការ​កើត​ឡើង​នៃ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ ជាពិសេសបានកើតឡើង​មក​ពីយោធា​ថៃ​បាន​បាញ់​សម្លាប់​យោធា​ខ្មែរ ​កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និង​ជា​ការ​ឈ្លាន​ពាន​មក​លើប្រទសកម្ពុជា។

សម្ដេចតេជោ គ៏បានបញ្ជាក់អំពីរឿងរ៉ាវ​នៃ​ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃជា​ពិសេស​គឺ​តាមរយៈ​កា​​របិទច្រកព្រំដែនរវាងកម្ពុជា និងថៃដោយឯកតោភាគី, ការប្រមាថ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ​តាមរយៈការគំរាមផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងការប្រមាថ​មក​លើ​ពលករ​កម្ពុជា​ជា​ដើម​។ ប៉ុន្ដែ​កម្ពុជា​បាន​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅវិញទាន់​ពេល​វេលា​ហើយ​មិន​អនុញ្ញាត​ឱ្យ​បរទេស ​ជាពិសេសប្រទេសថៃប្រមាថមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា ឬប្រមាថ​មក​លើ​បូរណ​ភាព​ដែនដីរបស់កម្ពុជានោះទេ។

សម្ដេចតេជោបានពន្យល់អំពីទិដ្ឋភាពពិតជាក់ស្ដែងអំពីបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃនេះទៅ​កាន់​ប្រធាន​អាស៊ាន​ទៀតថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាដោយសន្ដិវិធី ដូច្នេះទើប​កម្ពុជា​អនុវត្ត​នូវ​ការ​ចរចា​ទ្វេភាគី ប៉ុន្ដែការចរចាទ្វេភាគីគ្មានប្រសិទ្ធភាព ទើបកម្ពុជាសម្ដេច​បញ្ជូ​នរឿង​ក្ដី​នេះទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការតាមច្បាប់អន្តរជាតិ ជាយន្តការចាស់ទុំ ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់។ ដូច្នេះ​សម្ដេច​តេជោ​ស្នើ​ឱ្យ​ប្រធាន​អាស៊ាន​មាន​ការ​គាំទ្រ​ចំពោះជំ​ហរ​រប​ស់​កម្ពុជា​លើ​ការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាម និងមិនចង់ប្រយុទ្ធ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ ​ប៉ុន្ដែសម្ដេចតេជោបានបញ្ជាក់ថា ក្នុងករណីបើមានការឈ្លានពានមកលើកម្ពុជាបន្តទៀត គឺ​កម្ពុជារក្សាសិទ្ធិនៅក្នុងការការពារខ្លួន និងអាចវាយ​បក​ត្រឡប់​ទៅ​វិញ​បើ​សិន​ជា​ករណី​ថៃ​បន្ត​ឈ្លាន​ពាន​មកលើកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាបានព្យាយាម​ដោះស្រាយ​ដោយ​សន្ដិវិធី​តាម​ផ្លូវ​ច្បាប់ ​ប៉ុន្ដែខាងភាគីយោធាថៃ តែងតែរុញបញ្ហាបង្កជម្លោះមកកាន់កម្ពុជា។ សម្ដេចតេជោ បាន​បញ្ជាក់​ថា កម្ពុជានាំករណីវិវាទកម្ពុជា-ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយ​សារ​យន្ត​ការ​ច្បាប់អន្តរជាតិ គឺជាយន្តការដែលពិភពលោកត្រូវដោះស្រាយ។ 

ជាការឆ្លើយ​តប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានសន្យានាំសារ​របស់​សម្ដេច​តេជោ​ទៅ​កាន់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដែលជាប្រថានប្ដូរវេនអាស៊ាន ដើម្បីពិនិត្យថា តើម៉ាឡេស៊ី​ក្នុង​នាម​ប្រធានប្ដូរវេនអាស៊ាននឹងចូលរួមដោះស្រាយយ៉ាងដូចម្ដេចចំពោះបញ្ហាកម្ពុជា-ថៃ​នា​ពេល​នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm