ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងទាក់ទងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទាក់ទងនឹងស្ថានភាព នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិឈានមុខគេ ដែលរៀបចំដោយសារព័ត៌មាន TASS ថា៖«ដូចដែលអ្នកដឹងច្បាស់ហើយថា ខ្ញុំកំពុងរក្សាទំនាក់ទំនងផ្ទាល់ពីរុស្ស៊ីជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយខ្ញុំក៏កំពុងទាក់ទងជាមួយលោកប្រធានាធិបតី ត្រាំ ផង ដែរ» ។
នៅយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការតោងើប សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹក ក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បាន ការវាយប្រហារទៅវិញទៅមក នៅថ្ងៃបន្ទាប់។ ភាគីទាំងពីរ បានរាយការណ៍ពីចំនួនអ្នកស្លាប់និងរបួស និងការខូចខាត ហើយបានទទួលស្គាលើថា គ្រឿងបរិក្ខារមួយចំនួន ត្រូវបានរងការខូចខាត ប៉ុន្តែបាននិយាយថា ការខូចខាតនោះ មានកម្រិត។
