នាវាទេសចរណ៍មកដល់កំពង់ផែប្រទេសស៊ីប ដើម្បីដឹកជញ្ជូនពលរដ្ឋអ៊ីស្រាអែលជាប់ខ្លួនទៅផ្ទះ

2025/06/19 05:08:07 pm        88

នាវាទេសចរណ៍ដែលត្រៀមដឹកជញ្ជូនពលរដ្ឋអ៊ីស្រាអែលជាប់ខ្លួនរាប់រយនាក់ បានចូលចតនៅទីក្រុង Limassol ស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូងប្រទេសស៊ីបនាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលដែនអាកាសលើប្រទេសអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ា បានបិទ ខណៈកើតមានសង្រ្គាមតាមច្រកអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។

កាលពីថ្ងៃពុធ នាវាទេសចរណ៍តែមួយ បានដឹកអ្នកជម្លៀសខ្លួនចេញពីអ៊ីស្រាអែលទៅកាន់រដ្ឋធានី Larnaca របស់ប្រទេសស៊ីប ក្រោយពេលអ្នកដំណើររាប់ពាន់នាក់ បានជាប់ខ្លួន ដោយសារការបិទដែនអាកាសអ៊ីស្រាអែល ខណៈជម្លោះកាន់តែឡើងកម្តៅខ្លាំងជាមួយអ៊ីរ៉ង់ ។

គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពួកគេធ្វើការសន្និដ្ឋានថា ទីក្រុងតេអេរ៉ង់ជិតផលិតអាវុធនុយក្លេអ៊ែរ ។

អ៊ីរ៉ង់ច្រានចោលការស្វែងរកអាវុធនុយក្លេអ៊ែរ ហើយនិងបញ្ជាក់ថា ពួកគេមានសិទ្ធិក្នុងការទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។

រយៈពេលជិត ១សប្តាហ៍នៃការវាយប្រហារមីស៊ីល និងតាមច្រកអាកាសរបស់អ៊ីស្រាអែលលើគូប្រជែងធំរបស់ខ្លួន បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងក្រុមអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់ ធ្វើខូចខាតសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានសម្លាប់ជនស៊ីវិរាប់សិបនាក់នៅអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am