ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin បាននិយាយថា កម្មករសំណង់មកពីកូរ៉េខាងជើង អាចចូលរួម ក្នុងការងារជួសជុលនៅតំបន់ព្រំដែនរបស់រុស្ស៊ី ប្រសិនបើបញ្ហាសំខាន់ៗ ត្រូវបានដោះស្រាយ។
លោក Khusnullin បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«កូរ៉េខាងជើង ក៏ចង់ចូលរួម និងជួយក្នុងបញ្ហានេះ នៃការស្ដារឡើងវិញនូវតំបន់ព្រំដែនរបស់រុស្ស៊ីដែរ» ។ «ពេលវេលា គឺមិនច្បាស់លាស់ ហើយតើវាមានន័យយ៉ាងណាដែលពួកគេត្រៀមខ្លួន នឹងមកដល់នោះ?»។

«តើពួកគេនឹងស្នាក់នៅកន្លែងណា តើអ្នកណានឹងទទួលបន្ទុកលើឯកសារប៉ាន់ប្រមាណលើការរចនា គ្រឿងយន្តប្រភេទណាដែលត្រូវប្រប្រាស់ ហើយអ្នកណា នឹងត្រូវនាក់ទំនងជាមួយពួកគេ?»។
លោកបានបន្ថែមថា៖ «នេះ ក៏ជាគម្រោងរៀបចំដ៏សំខាន់មួយ ដែលត្រូវគ្រប់គ្រងផងដែរ»។
យោងតាមលោក Khusnullinបានឲ្យដឹងថា ការងាររៀបចំសំខាន់ៗ នឹងត្រូវបានទាមទារ ដើម្បីទាក់ទាញអ្នកជំនាញបរទេសឲ្យស្ដារទឹកដីរុស្ស៊ីឡើងវិញ។
