ជើងហោះហើរដឹកអ្នកជម្លៀសខ្លួនយ៉ាងហោច ១១០នាក់ ចេញពីអ៊ីរ៉ង់ បានធ្វើដំណើរមកដល់ទីក្រុងញូវដែល្លី នៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Kirti Vardhan Singh គឺជារដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា និយាយថា ជើងហោះហើរបន្ថែមទៀត នឹងត្រូវបញ្ជូនទៅជម្លៀសពលរដ្ឋចេញពីប្រទេសញាំញីដោយសារជម្លោះ ។
លោក Singh បន្តថា ពួកយើងនឹងបញ្ជូនយន្តហោះបន្ថែមទៀត ជើងហោះហើរជួលបន្ថែមទៀត ដើម្បីជម្លៀសពលរដ្ឋឥណ្ឌាទាំងអស់ចេញពីប្រទេសអ៊ីរ៉ង់ ។

នៅក្នុងចំណោមអ្នកជម្លៀសខ្លួនគឺជាលោក Umer គឺជាពលរដ្ឋមួយរូបមកពីតំបន់កាស្មៀរដែលនិយាយថា លោកមានការភិតភ័យខ្លាំងណាស់ចំពោះការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ។
លោកនិយាយថា មើលការវាយប្រហារយានដ្រូន មីស៊ីល និងការវាយប្រហារតាមច្រកអាកាសរាល់យប់ ធ្វើឲ្យពួកយើងភ័តរន្ធត់ខ្លាំងណាស់ ។
ការជម្លៀសខ្លួន បានកើតមានឡើង ស្របពេលអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេលើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ។
មន្រ្តីយោធាអ៊ីស្រាអែលមួយរូប និយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំងអ៊ីស្រាអែល ៥០គ្រឿង បានវាយប្រហារគោលដៅ ២០កន្លែងនៅទីក្រុងតេអេរ៉ង់កាលពីយប់កន្លងទៅ រួមទាំងទីតាំងផលិតវត្ថុធាតុដើម សមាសធាតុ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់មីស៊ីល ៕

